ចំនួនអ្នកស្លាប់ដោយអគ្គិភ័យរោងចក្រចម្រាញ់រ៉ែ នៅឥណ្ឌូណេស៊ី កើនឡើងដល់ ១៨នាក់

2023/12/27 01:55:11 am        82

នគរបាលតំបន់ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនៅរោងចក្រចម្រាញ់រ៉ែនីកែល របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ដល់១៨ នាក់ គិតត្រឹមថ្ងៃអង្គារទី២៦ខែ ធ្នូនេះ ដោយមានមនុស្សរាប់សិបនាក់ទៀតកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈប្រតិបត្តិការនៅរោងចក្រចម្រាញ់នេះនៅតែត្រូវបានផ្អាក ហើយអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុនៃឧបទ្ទវហេតុ។

អធិការនគរបាល តំបន់ Morowali លោក Suprianto បានប្រាប់សារព័ត៌មាន AFP ថា ចំនួនជនរងគ្រោះដែលបានស្លាប់បានកើនឡើង៥នាក់បន្ថែមទៀត ដូច្នេះអ្នកស្លាប់សរុបមានចំនួន១៨ នាក់ ។

ឧបទ្ទវហេតុនេះ បានកើតឡើង ខណៈកម្មករបានធ្វើការជួសជុលឡចម្រាញ់នៅរោងចក្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែកអ៊ីណុក PT Indonesia Tsingshan Stainless Steel (ITSS) នៅលើកោះ ស៊ុលឡាវ៉េស៊ី(Sulawesi) ជាអង្គភាពរបស់ក្រុមហ៊ុន Tsingshan Holding Group ប្រទេសចិន។

ការស៊ើបអង្កេតដំបូង បានបង្ហាញថា ការផ្ទុះបានកើតឡើងនៅពេលដែលកម្ទេចសំណល់ចេញពីឡ ដែលត្រូវបានបិទសម្រាប់ការជួសជុលថែទាំ បានហូរចេញមកក្រៅ ហើយប៉ះនឹងសម្ភារៈងាយឆេះនៅជុំវិញទីតាំងនោះ។

ក្រុមហ៊ុនដែកអ៊ីណុក ITSS គឺជាអ្នកជួលទីតាំងនៅក្នុងសួនឧស្សាហកម្ម ដែលភាគច្រើនគ្រប់គ្រងដោយ ក្រុមហ៊ុន Tsingshan រួមជាមួយដៃគូក្នុងស្រុក Bintang Delapan ។ កោះស៊ូឡាវ៉េស៊ី(Sulawesi) គឺជាមជ្ឈមណ្ឌលសម្រាប់ការផលិតរ៉ែនីកែល របស់ប្រទេសសម្បូររ៉ែ ដែលលោហៈមូលដ្ឋាន ត្រូវបានប្រើសម្រាប់អាគុយរថយន្តអគ្គិសនី និងដែកអ៊ីណុក។

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសផលិតរ៉ែនីកែលធំបំផុតរបស់ពិភពលោក បានហាមឃាត់ការនាំចេញរ៉ែនីកែល មិនទាន់កែច្នៃ ខណៈមានការជំរុញការវិនិយោគធំៗក្នុងការចម្រាញ់ និងកែច្នៃ ប៉ុន្តែគ្រោះថ្នាក់ ធ្ងន់ធ្ងរជាញឹកញាប់ បានកើតឡើងលើវិស័យនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm