
នាយករដ្ឋមន្ត្រីអាមេនី នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) ដែលទំនាក់ទំនងរបស់ប្រទេសជាមួយ រុស្ស៊ីមានភាពតានតឹង នៅឆ្នាំនេះ បាននិយាយកាលពីថ្ងៃចន្ទថា នៅពេលដែលអាមេនីទទួលតំណែងជាប្រធានប្តូរវេននៃសម្ព័ន្ធភាពសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ លោកនឹងព្យាយាមគាបសង្កត់នយោបាយដែលរារាំងសមាហរណកម្មក្នុងតំបន់។
អាមេនី នឹងក្លាយជាប្រទេសប្រធាននៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី នៅឆ្នាំ២០២៤។ ប្លុកដែលបានបង្កើតឡើង នៅក្នុងឆ្នាំ ២០១៤ រួមមានបេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន រួមជាមួយរុស្ស៊ី និងអាមេនី ហើយលើកទឹកចិត្តឲ្យមានចលនាដោយសេរីនៃទំនិញ និងសេវាកម្ម។
លោកប៉ាស៊ីនយ៉ាន កាលពីឆ្នាំមុនបានធ្វើឲ្យរុស្ស៊ីអាក់អន់ចិត្តដោយការបដិសេធមិនអនុញ្ញាតឲ្យសម្ព័ន្ធភាពសន្តិសុខដែលដឹកនាំដោយទីក្រុងមូស្គូ ដើម្បីធ្វើសមយុទ្ធនៅប្រទេសអាមេនី និងដោយការបដិសេធមិនចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធភាពមួយ។
ប្រទេសរុស្ស៊ី ក៏បានខឹងសម្បាផងដែរ នៅពេលដែលអាមេនី បានចូលរួមសន្ធិសញ្ញាទីក្រុងរ៉ូម ដែលបានបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាមជុំវិញការនិរទេសកុមារអំឡុងសង្គ្រាមជាមួយអ៊ុយក្រែន។