
ទីក្រុង Kallmuenz ស្ថិតក្នុងរដ្ឋ Bavaria របស់ប្រទេសអេស្ប៉ាញ បានរងការជន់លិចនៅថ្ងៃបុណ្យណូអែល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរបណ្តាលឲ្យទឹកទន្លេ Naab ឡើងប្រៀបច្រាំង ។
ផ្លូវភាគច្រើននៅជិតច្រាំងទន្លេ បានរងការជន់លិចកាលពីវេលាថ្ងៃត្រង់ថ្ងៃបុណ្យណូអែល ក្នុងនោះ សូនច្បារ និងបន្ទប់ក្រោមដី បានរងការជន់លិចទាំងស្រុង ។
ក្រុមភ្នាក់ងារសេវាកម្មសង្រ្គោះបន្ទាន់ បានមមាញឹកខ្លាំង ពេលដែលពួកគេព្យាយាមបូមទឹកចេញពីបន្ទប់ក្រោមដី ។ ពួកគេរង់ចាំផងដែរ ពេលទឹកស្រកទៅវិញ ដើម្បីបោសសម្អាតផ្លូវ ។
តាមធម្មតាទឹកទន្លេ Naab មានកម្ពស់ ១ម៉ែត្រកន្លះប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃបុណ្យណូអែលឆ្នាំនេះ ទឹកទន្លេ បានឡើងដល់កម្ពស់ ៣ម៉ែត្រ ។
យោងតាមសេវាកម្មព័ត៌មានទឹកជំនន់ បានឲ្យដឹងថា ទឹកទន្លេអាចនឹងបន្តឡើងបន្ថែមទៀតរហូតដល់ ៤ម៉ែត្រ មុនពេលវាស្រកទៅវិញ ។
សូមបញ្ជាក់ថា កាលពីរយៈពេល ១២ឆ្នាំមុន ទឹកជំនន់បានឡើងខ្ពស់បំផុតនៅថ្ងៃបុណ្យណូអែល ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញ ទឹកជំនន់ឡើងត្រឹមជញ្ជាំងផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ ៕