នគរបាលបារាំងចាប់ខ្លួនបុរសម្នាក់ ក្រោយសាកសពមនុស្ស ៥នាក់ ត្រូវបានរកឃើញនៅក្នុងផ្ទះល្វែងស្ថិតនៅភាគឦសានទីក្រុងប៉ារីស

2023/12/27 02:01:51 am        94

ការស៊ើបអង្កេតឃាតកម្ម ត្រូវបានធ្វើឡើង ក្រោយសាកសពមនុស្ស ៥នាក់ បានរកឃើញនៅក្នុងផ្ទះល្វែងមួយខ្នង ស្ថិតនៅតំបន់ភាគឦសានទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្រុមរដ្ឋអាជ្ញាបារាំង និយាយថា ជនរងគ្រោះ គឺជាស្រ្តីម្នាក់ និងកូន ៤នាក់របស់គាត់ ដែលមានអាយុ ចាប់ពី ៩ខែរហូតដល់ ១០ឆ្នាំ ។

សាកសពរបស់ពួកគេ ត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ នៅទីក្រុង Meaux ស្ថិតនៅចម្ងាយប្រហែល ៤០គ.មពីរដ្ឋធានីប្រទេសប្រទេសបារាំងមួយនេះ ។

សារព័ត៌មានបារាំង រាយការណ៍ថា ក្រុមនគរបាល បានស្វែងរកចាប់ខ្លួនឪពុកវ័យ ៣៣ឆ្នាំរបស់ពួកគេ ហើយនៅថ្ងៃអង្គារនេះ ពួកគេបានចាប់ខ្លួនបុរសម្នាក់ ។ 

សាច់ញាតិជនរងគ្រោះ បានប្រកាសអាសន្ន ក្រោយពួកគេមិនអាចទាក់ទងជាមួយគ្រួសារមួយនេះ ។

លោករដ្ឋអាជ្ញា Jean-Baptiste Bladier បញ្ជាក់ប្រាប់សារព័ត៌មានបារាំងថា នគរបាយុត្តិធម៌ កំពុងបើកការស៊ើបអង្កេតលើករណីឃាតកម្មមួយនេះ ។

លោកនិយាយថា ផ្ទះល្វែងគ្មានសញ្ញាណាមួយនៃការលួចចូលនោះទេ ហើយឪពុករបស់ក្មេងៗក៏គ្មានវត្តមាននៅនោះផងដែរ ។

គួររំឭកថា កាលពីចុងខែវិច្ឆិកាកន្លងទៅ បុរសវ័យ ៤១ឆ្នាំម្នាក់ បានសារភាពថា ខ្លួនបានសម្លាប់កូនស្រី ៣នាក់របស់គាត់ ដែលមានអាយុ ៤ឆ្នាំ ១០ឆ្នាំ និង ១១ឆ្នាំ ហើយលោកក៏បានប្រគល់ខ្លួនជូនក្រុមនគរបាល ។ ក្រុមនគរបាល បានរកឃើញសាកសពរបស់ក្មេងស្រីរងគ្រោះទាំង ៣នាក់ នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុង Alfortville នៅភាគអាគ្នេយ៍ទីក្រុងប៉ារីស ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm