រដ្ឋមន្ត្រីអ៊ីស្រាអែលបង្ហើបពីសកម្មភាពសងសឹក ដែលធ្វើឡើង នៅអ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់

2023/12/27 04:26:13 am        175

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅថ្ងៃអង្គារ (ទី២៦ ខែធ្នូ) បាននិយាយបង្ហើបថា ប្រទេសខ្លួនបានធ្វើសកម្មភាពសងសឹក នៅក្នុងប្រទេសអ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់ ចំពោះការវាយប្រហារដែលបានធ្វើឡើងប្រឆាំងនឹងខ្លួន ខណៈដែលសង្រ្គាមជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប បានពង្រីកដល់ទីកន្លែងផ្សេងទៀតនៃតំបន់នេះ។

លោក Gallant បានប្រាប់សមាជិកសភាថា៖ «យើងកំពុងស្ថិតក្នុងសង្រ្គាមពហុខ្សែត្រៀម ហើយកំពុងរងការវាយប្រហារពីតំបន់ចំនួន ៧ ដេលមានដូចជាហ្កាហ្សា លីបង់ ស៊ីរី Judea & Samaria (តំបន់វ៉េសប៊ែង) អ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់។ យើងបានឆ្លើយតប និងចាត់វិធានការរួចហើយ នៅក្នុងតំបន់ចំនួន ៦»។

ចាប់តាំងពីអរិភាព នៅតំបន់ហ្កាហ្សា បានផ្ទុះឡើងជាមួយនឹងការវាយប្រហារយ៉ាងកំរោលឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានសងសឹក ចំពោះការវាយប្រហារពីប្រទេសលីបង់ និងស៊ីរី ហើយបានវាយឆ្មក់លើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់កាន់កាប់វ៉េសប៊ែង។

តែយ៉ាងណាក្ដី អ៊ីស្រាអែលមិនបានផ្សព្វផ្សាយពីសកម្មភាពបែបនេះ នៅយេម៉ែន ដែលក្រុមហួទីរបស់ប្រទេសនេះ ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយានដ្រូននៅអ៊ីស្រាអែល និងបានវាយប្រហារលើការដឹកជញ្ជូន នៅសមុទ្រក្រហម ហើយដូចគ្នាដែរ នៅអ៊ីរ៉ាក់ ដែលកងជីវពលគាំទ្រអ៊ីរ៉ង់ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានបាញ់យានដ្រូនសំដៅកំពង់ផែ Eilat ភាគខាងត្បូងរបស់អ៊ីស្រាអែល។

ហើយអ៊ីស្រាអែល ក៏មិនបានផ្សព្វផ្សាយប្រតិបត្តិការណាមួយ ក្នុងប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវដ៏ធំរបស់ខ្លួន និងជាអ្នកឧបត្ថម្ភក្រុមហាម៉ាស និងក្រុមហេសបូឡាហ៍របស់លីបង់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm