អង្គការសហប្រជាជាតិ តែងតាំងអ្នកសម្របសម្រួលជំនួយមនុស្សធម៌តំបន់ហ្កាហ្សា បន្ទាប់ពីការបោះឆ្នោតផ្តល់ជំនួយ

2023/12/27 05:07:47 pm        115

អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី ២៦ ខែធ្នូ បានប្រកាសតែងតាំងអ្នកសម្របសម្រួល ដើម្បី​ពិនិត្យការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ជាផ្នែកនៃ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីថ្ងៃសុក្រ ដើម្បីជំរុញ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។ អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រី ស៊ីហ្គ្រីត កាអាង(Sigrid Kaag) មកពីប្រទេសហូឡង់ នឹង​ក្លាយ​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្ស​ធម៌ និងការកសាងឡើងវិញ សម្រាប់តំបន់ហ្កាហ្សា ហើយនឹង​ចាប់​ផ្តើម​តួនាទី​របស់​លោក​ស្រី នៅថ្ងៃទី ៨ ខែមករា។ អង្គការសហប្រជាជាតិ បាននិយាយថា នៅក្នុងតួនាទីនេះ លោកស្រី នឹង​ជួយជ្រុំជ្រែង សម្របសម្រួល ពិនិត្យ និងផ្ទៀង​ផ្ទាត់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​សម្រាប់​តំបន់ហ្កាហ្សា។ លោកស្រី ក៏នឹងបង្កើត «យន្តការ» ដើម្បី​ពន្លឿន​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​តំបន់​ហ្កាហ្សា តាមរយៈបណ្តាប្រទេសដែលមិនជាប់ពាក់ព័ន្ធក្នុងជម្លោះ។

សេចក្តីសម្រេច អំពាវ​នាវ​ឱ្យ​មាន​ «ចំណាត់​ការ​បន្ទាន់​ដើម្បី​អនុញ្ញាត​ភ្លាមៗ​នូវដំ​ណើរ​ការ​ចូល​ផ្នែក​មនុស្ស​ធម៌​ប្រក​បដោយ​សុវត្ថិភាព គ្មានការរារាំង ពង្រីក និងបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះដោយនិរន្តរភាព។ ក្នុង​ពេល​មានកំហឹងជាសកលជុំវិញការកើនឡើងចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា ក្នុង​សង្គ្រាម​រយៈ​ពេល ១១ សប្តាហ៍ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងវិបត្តិមនុស្សធម៌ ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​ក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន សហរដ្ឋអាមេរិក បានអនុបវាទ ក្នុងការ​អនុញ្ញាត​ឱ្យ​ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក ១៥រូប អនុម័តសេចក្តីសម្រេច ដែលពង្រាងដោយប្រទេសអារ៉ាប់រួម។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជំទាស់ទៅនឹងបទឈប់បាញ់ ដោយជឿថា វានឹង​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហាម៉ាស។ ជំនួសមកវិញ ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រ​ការ​ផ្អាក​ប្រយុទ្ធ​ដើម្បី​ការពារ​ជន​ស៊ីវិល និងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។ អាជ្ញាធរ​សុខាភិបាល​ដែន​ដី​ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្ស​ជិត ២១.០០០នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​ថា មនុស្សច្រើននាក់ទៀត ត្រូវបានកប់នៅក្រោមគំនរបាក់បែក ស្ទើរតែ​ទាំង​អស់​នៃ​ប្រជាជន ២,៣លាននាក់ នៅហ្កាហ្សា ត្រូវបង្ខំ​ភៀស​ខ្លួន​ចេញ​ពី​លំនៅ​ឋាន​របស់​ពួក​គេ​ជា​ច្រើន​ដង​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm