ការផ្ទុះកំហឹងកើនឡើងកាន់តែខ្លាំងពីក្រុមអ្នកបោះឆ្នោតវ័យក្មេងលើគោលនយោបាយរបស់លោក Biden ក្នុងសង្រ្គាមហ្កាហ្សា

2023/12/27 06:47:26 pm        179

ការបោះឆ្នោតប្រធានាធិបតីឆ្នាំ នៅឆ្នាំ២០២៤ខាងមុខ នឹងក្លាយជាការប្រកួតប្រជែងផ្នែកនយោបាយមួយក្នុងចំណោមការប្រកួតប្រជែងផ្នែកនយោបាយសំខាន់ៗបំផុតនៅក្នុងការចងចាំដ៏រស់រវើក។ ប៉ុន្តែខណៈសង្រ្គាមនៅតំបន់ហ្កាហ្សា កក្រើកឡើងកាន់តែក្តៅគគុក ការគាំទ្រដ៏រឹងមាំរបស់ លោកប្រធានាធិបតី Joe Biden លើអ៊ីស្រាអែល កំពុងធ្វើឱ្យរូបលោកមានជម្លោះជាមួយនឹងក្រុមអ្នកគាំទ្រសំខាន់ៗមួយចំនួនរបស់ខ្លួន ដែលជាអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងសហរដ្ឋអាមេរិក។

លោក អាប់ឌុល អូស្មានូ (Abdul Osmanu)អាយុ ២២ឆ្នាំ និយាយថា រូបគេ មិនប្រាកដថាអាចបោះឆ្នោតឱ្យលោកប្រធានាធិបតី Joe Biden ម្តងទៀតទេ។ លោកបាននិយាយថា ការស្ទាក់ស្ទើរនោះ ភាគច្រើនពាក់ព័ន្ធនឹងការគាំទ្ររបស់រដ្ឋបាលលោក Biden ចំពោះអ៊ីស្រាអែល ស្របពេលអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។

អ្នកបោះឆ្នោតជាយុវជនម្នាក់ទៀត មកពីរដ្ឋខុនណេកធីខាត់(Connecticut) បានប្រាប់សារព័ត៌មាន BBC ថា រូបគេកំពុងថ្លឹងថ្លែងថាតើត្រូវបោះឆ្នោតឱ្យបេក្ខជនភាគីទីបី ឬទុកសន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតីរបស់គេឱ្យនៅទំនេរនៅឆ្នាំ២០២៤ខាងមុខនេះ ។ ការសម្រេចចិត្តនេះគឺពិបាកណាស់ ខណៈរូបគេ ក៏ដូចជាអ្នកបោះឆ្នោតវ័យក្មេងជាច្រើននាក់ទៀត មិនចង់ឃើញ លោក Donald Trump ជាប់ឆ្នោតម្តងទៀត។

ក្នុងរយៈពេលពីរខែកន្លងមកនេះ អ្នកបោះឆ្នោតវ័យក្មេងជាច្រើនបានមើលឃើញនៅក្នុងព័ត៌មាន និងរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៃសង្គ្រាម និងការបំផ្លិចបំផ្លាញពីក្នុងតំបន់ហ្កាហ្សា។ ពួកគេបានតាមដានចំនួនអ្នកស្លាប់ ខណៈដែលចំនួនជនជាតិប៉ាឡេស្ទីន ស្លាប់ បានកើនដល់ជាង ២ម៉ឺននាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm