ទាហានអ៊ីស្រាអែល បានពង្រីកការវាយលុកថ្នើរជើង ចូលទៅក្នុងជំរំជនភៀសខ្លួន នៅទូទាំងតំបន់ហ្កាហ្សាភាគកណ្តាល ដោយអះអាងថា ការតាំងទីលំនៅ ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

យោធាអ៊ីស្រាអែល បានចែករំលែកវីដេអូអំពីទាហានចូលក្នុងជំរំ Bureij រួមជាមួយអ្នកដទៃទៀត នៅតំបន់ហ្គាហ្សាភាគកណ្តាល បន្ទាប់ពីបានអះអាងថា ខ្លួនបានរកឃើញភ័ស្តុតាងនៃសកម្មភាពយោធា នៅទីតាំងនោះ។
វីដេអូមួយដែលត្រូវបានចែករំលែកដោយយោធា បង្ហាញពីរថក្រោះ និងរថពាសដែក ដែលកំពុងរុលចូលទៅក្នុងជំរុំ នៅតំបន់ហ្កាហ្សាភាគកណ្តាល។

មន្ត្រីយោធាអ៊ីស្រាអែល បាននិយាយថា ពួកគេមានទីតាំងនៅផ្លូវរូងក្រោមដី អាវុធ និងមជ្ឈមណ្ឌលហ្វឹកហ្វឺន ក្នុងទីក្រុង Bureij ហើយក៏បានបញ្ចេញនូវអ្វីដែលមើលទៅដូចជាវីដេអូនៃប្រតិបត្តិការហ្វឹកហ្វឺនដែលធ្វើឡើងដោយក្រុមហាម៉ាស គឺក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលអ៊ីស្រាអែលកំពុងប្តេជ្ញាថា នឹងកម្ទេច។

ជំរំជនភៀសខ្លួន ជាធម្មតាជាតំបន់ទីក្រុង ដែលត្រូវប្រើផ្តល់ជម្រកដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរត់គេចពីជម្លោះ។ អ៊ីស្រាអែល ក៏បានវាយប្រហារម្តងហើយម្តងទៀតទៅលើជំរំជនភៀសខ្លួន Jabalia នៅតំបន់ហ្កាហ្សាភាគខាងជើង ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។