ក្រោយ​បញ្ចប់​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គ្រោង​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​បង់ប្រាក់​ពីមួយ​សប្ដាហ៍​ទៅមួយ​ខែ

2021/06/21 07:20:03 pm        735

ព្រះសីហនុ ​៖ នៅ​ពេល​បើក​ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ក្រសួង​សាធារណ​ការ​គ្រោង​ពិចារណា​ជាមួយ​ក្រុមហ៊ុន​ចិន​ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ ធ្វើដំណើរ​ដោយ​មិន​បង់​ប្រាក់​ពី​មួយ​សប្ដាហ៍​ទៅមួយ​ខែ ​ខណៈដំណើរ​ការសាងសង់​សម្រេច​បាន​ជាង​៥៥​ភាគរយ​ហើយ​។

ក្នុង​ឱកាស​អញ្ជើញ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ ព្រះសីហនុ​ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​រដ្ឋ​មន្ដ្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ថ្លែងថា ​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ សម្រេច​បាន​ជាង​៥៥​ភាគរយ​ហើយ ចំពោះ​គុណភាព​សាងសង់​ គឺ​ល្អប្រសើរ​ណាស់​។

ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី បន្ថែមថា ​នៅពេល​បើក​ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះសីហនុ​នេះ ក្រសួង​សាធារណ​ការគ្រោង​ពិចារណា​ជាមួយ​ក្រុមហ៊ុន​ចិន នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​បង់ប្រាក់​ពីមួយ​សប្ដាហ៍​ទៅមួយ​ខែ​​។

ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា​ ផ្លូវ​ល្បឿន​លឿន​នេះ ​មិនអាច​ឱ្យមាន​ការឆ្លង​កាត់​ទេ គឺ​ផ្លូវ​ត្រូវ​បាន​សាងសង់​របង​សងខាង​ ដូច្នេះ​អ្នកដំណើរ​អាច​ប្រើ​ល្បឿន​បាន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​និង​មាន​ទីតាំង​ផ្ដល់​សេវា​៣​កន្លែង​ សម្រាប់​ឈប់សម្រាក ​ចាក់​ប្រេង​ជាដើម​។ ​សម្រាប់​ប្រជាពលរដ្ឋ​តាម​ភូមិ​អាច​ធ្វើ​ដំណើរ​បាន​នៅ​ខាងក្រោម​ផ្លូវ​ល្បឿន​លឿន​នេះ​ ដោយ​ក្រុមហ៊ុន​បាន​សាងសង់​ស្ពាន​ខាងក្រោម​ផ្លូវ​ចំនួន ២៧០​កន្លែង​។

សូម​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះសីហនុ ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែមីនា ​ឆ្នាំ​២០១៩ ​ហើយ​គ្រោង​បើក​ដាក់​ឱ្យប្រើ​ប្រាស់​នៅ​ខែកញ្ញា ​ឆ្នាំ​២០២២​ ដែល​គម្រោង​បិទ​បញ្ចប់​ការសាងសង់ ​គឺ​នៅ​ខែឧសភា ឆ្នាំ​២០២៣​។ ផ្លូវ​នេះ​មាន​ប្រវែង​ជាង ១៨៧​គីឡូម៉ែត្រ​៕

អត្ថបទ​ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm