របាយកាណ៍៖ តារាសម្ដែងកូរ៉េខាងត្បូងដ៏ល្បី លោក Lee Sun-kyun បានទទួលមរណៈភាព

2023/12/27 03:22:41 pm        82

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីនគរបាលដែលនិយាយថា តារាសម្តែងកូរ៉េខាងត្បូង លោក លី ស៊ុនឃ្យ៉ុន (Lee Sun-kyun) ដែលទទួលបានភាពល្បីល្បាញដោយសារការសម្ដែងរបស់លោកនៅក្នុងខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ មានចំណងជើងថា «ប៉ារ៉ាស៊ីត (Parasite)» ត្រូវបានគេរកឃើញថាបានទទួលមរណៈភាព។

តារាសម្តែងវ័យ ៤៨ឆ្នាំរូបនេះត្រូវគេជឿថា បានសន្លប់នៅក្នុងរថយន្តនៅឯសួនឧទ្យានមួយនៅកណ្តាលទីក្រុងសេអ៊ូល នៅថ្ងៃពុធ (២៧ ធ្នូ) នេះ។ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap) បាននិយាយថា គេមិនច្បាស់ទេថាតើលោក លី បានសម្លាប់ខ្លួនឬយ៉ាងណា ប៉ុន្តែនគរបាលបានទទួលរបាយការណ៍ថា លោកបានចាកចេញពីផ្ទះបន្ទាប់ពីសរសេរសំបុត្រមួយច្បាប់ ដែលហាក់ដូចជាសំបុត្រធ្វើអត្តឃាត។

លោក លី ត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការចោទប្រកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្របពេលមានការបង្ក្រាបដែលកំពុងបន្តរបស់រដ្ឋាភិបាលលើករណីគ្រឿងញៀន។

សារព័ត៌មាននោះរាយការណ៍ថា លោក លី ត្រូវសង្ស័យថាបានប្រើប្រាស់គ្រឿងញៀនជាមួយបុគ្គលិកនៅក្នុងបារមួយកន្លែងក្នុងទីក្រុងសេអ៊ូល ប៉ុន្តែលោកបាននិយាយថា ទោះបីខ្លួនបានប្រើប្រាស់របស់ដែលត្រូវបានឲ្យដោយបុគ្គលិកម្នាក់នោះក៏ដោយ ក៏លោកមិនបានដឹងថាវាជាថ្នាំញៀនខុសច្បាប់ដែរ។

មានការចាប់អារម្មណ៍យ៉ាងទូលំទូលាយជុំវិញការស៊ើបអង្កេតលើករណីគ្រឿងញៀនរបស់លោក លី ដែលបណ្តាលឱ្យខូចខាតយ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់លោក។ តារាសម្តែងដែលបានរៀបការ និងមានកូនប្រុសពីរនាក់ជាមួយតារាសម្តែង ជុន ហេជីន (Jeon Hye-jin) រូបនេះមានអាជីពសម្តែងជាងពីរទសវត្សរ៍មកហើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am