ទឹកជំនន់នៅខេត្តភាគខាងត្បូងចំនួន៥ របស់ថៃ ប៉ះពាល់ដល់មន្ទីរពេទ្យចំនួន១០

2023/12/27 10:34:36 pm        44

ក្រសួងសុខាភិបាលរបស់ប្រទេសថៃ កំពុងតាមដានយ៉ាងដិតដល់ ចំពោះទឹកជំនន់ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ ដោយធ្វើការកត់សម្គាល់ថា ពេលនេះ ស្ថានភាពបានប្រសើរឡើងបន្តិចហើយនៅទូទាំងខេត្តចំនួន៥ ដែលរងផលប៉ះពាល់ រួមមាន Songkhla (សុងក្លា) Pattani (ប៉ាតានី) Yala (យ៉ាឡា) Narathiwat (ណារ៉ាធីវ៉ាត) និង Satun (សាទូន)។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Cholnan Srikaew កាលពីថ្ងៃ (ទី២៦ ខែធ្នូ) បាននិយាយថា របាយការណ៍ពីនាយកដ្ឋានសុខភាពសាធារណៈផ្នែកសង្គ្រោះបន្ទាន់ បង្ហាញពីស្ថានភាព ដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ និងបំណាក់ដី នៅតំបន់ភាគខាងត្បូង អំឡុងថ្ងៃទី ២២-២៦ ខែធ្នូ។ ស្ថានភាពនៅតែជាក្តីបារម្ភដដែល ក្នុងខេត្តទាំង៥ នោះ ដោយប៉ះពាល់ដល់ពលរដ្ឋសរុបចំនួន ១៨.៤០២គ្រួសារ។

របាយការណ៍បឋម រួមមានអ្នកស្លាប់ម្នាក់ ដោយសារលង់ទឹក នៅខេត្តយ៉ាឡា របួសម្នាក់ និងការប៉ះពាល់ដល់មណ្ឌលសុខភាពចំនួន ១២កន្លែង ដែលមានមន្ទីរពេទ្យចំនួន២ ការិយាល័យសុខាភិបាលស្រុកចំនួន១ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៩ នៅទូទាំងខេត្តណារ៉ាធីវ៉ាត និងខេត្តយ៉ាឡា ដោយខេត្តនីមួយៗ មានចំនួន ៦ដូចគ្នា។ ក្នុងចំណោមទីកន្លែងថែទាំសុខភាព ដែលរងផលប៉ះពាល់ទាំងនោះ ទីកន្លែងចំនួន ១០នៅតែបិទទ្វារដដែល។

សេវាកម្មសំខាន់ៗ បានពង្រីកជំនួយផ្នែកវេជ្ជសាស្រ្ដដល់ ៨ករណីដែលទទួលរងផលប៉ះពាល់ សរុបចំនួន៤.២០០កញ្ចប់។ ក្រសួងសុខាភិបាល បានជំរុញឲ្យតាមដានជាប្រចាំ ចំពោះបរិមាណទឹកដ៏ហៀរហូរ និងទឹកជំនន់ នៅថ្ងៃទី ២៨-២៩ ខែធ្នូ។ ជាមួយគ្នានេះ ក្រសួងបានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ និងសុខភាពសាធារណៈ នៅខេត្តយ៉ាឡា និងណារ៉ាធីវ៉ាត។

ហើយលោករដ្ឋមន្ត្រី បានបញ្ជាក់ថា វិធានការបង្ការទុកជាមុន រួមមានការណែនាំដល់មន្ត្រីសុខាភិបាលខេត្ត និងអ្នកគ្រប់គ្រងមណ្ឌលសុខភាព ឲ្យរៀបចំថ្នាំ និងការផ្គត់ផ្គង់ថ្នាំពេទ្យ បង្កើតក្រុមឆ្លើយតបវេជ្ជសាស្រ្ត និងរៀបចំផែនការសង្គ្រោះបន្ទាន់ឲ្យបានទូលំទូលាយ ទាំងនៅមុន និងអំឡុងពេលមានគ្រោះមហន្តរាយបែបនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm