ការងារអាទិភាពចំនួន៤ របស់ក្រសួងការងារ គ្រោងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៤តទៅ

2023/12/27 10:34:49 pm        240

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៤ខាងមុខនេះ នឹង​បន្ត​អនុវត្ត​ជា​ផ្លូវ​ការ​លើការងារអាទិភាពចំនួន ៤ចំណុចផ្សេងទៀត បន្ទាប់ពីការងារ២ចំណុច ត្រូវបានប្រកាស​ដាក់​​ឲ្យ​អនុវត្តជាផ្លូវការ កាលខែវិច្ឆិកាកន្លងទៅ ដែលជាការ​ណែនាំ​របស់​ប្រមុ​ខរាជ​រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការការងារអាទិភាពចំនួន២ រួមមាន របប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រ​ចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងចំណោម​ការងារ​ចំនួន ៦​ចំណុច សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹង​សុខដុម​នីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈ ជូនកម្មករនិយោជិត និង​ក្រុមគ្រួសារ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យ ប៊ីធីវី ដឹងថា ការងារអាទិភាពចំនួន៤ ដែល​ក្រសួង​ការងារ នឹងត្រូវអនុវត្តបន្តទៀតនៅពេលខាងមុខ មានដូចជា៖ ១.សិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍ នៅតាម​តំបន់​ដែល​មាន​រោងចក្រ, ​២.សហការជាមួយភាគីពាក់ព័ន្ធ ជំរុញកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន​នៅ​តាម​រោង​ចក្រ, ៣.សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សាយន្តការគាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​បណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និង ៤.ជំរុញ​កម្ម​វិ​ធី​ធ្វើ​តេស្ត​ទទួល​ស្គាល់​ជំនាញ ដែលជា​ឱកាស​សម្រាប់​កម្មករ​និយោជិត​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ឲ្យ​អាច​ទទួល​បាន​វិញ្ញាបន​បត្រ​ទទួលស្គាល់ជំនាញមួយ។

ឯកឧត្តម បានបញ្ជាក់ថា ការងារសំខាន់ៗទាំងអស់ខាងលើនេះ កំពុងស្ថិតក្នុងការសិក្សា ដើម្បី​ត្រៀម​បន្ត​អនុវត្តជាផ្លូវការចាប់ពីឆ្នាំ២០២៤ខាងមុខតទៅ ដែលស្រប​អនុសាសន៍​ណែនាំ​របស់​សម្តេច​នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

អត្ថបទ៖ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm