ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនាវប្បធម៌ទីបេនៃក្រសួងវប្បធម៌ឥណ្ឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

2023/12/27 11:08:47 pm        106

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យ លោក នីរាជ កុមារ ( NIRAJ KUMA R ) ប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា នឹងគណៈប្រតិភូឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ 

​នៅក្នុងជំនួបនេះ លោក នីរាជ កុមារ ( NIRAJ KUMA R ) បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពីគោលបំណងសំខាន់ស្តីពី ការសិក្សា និងពិភាក្សាជុំវិញ ពិធីធម្មយាត្រាដង្ហែព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ដែលដង្ហែពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកប្រទេសកម្ពុជា ក្នុងពេលខាងមុខ។ បន្ទាប់ពីមកដល់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ លោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់នាំជំនាញរបស់ក្រសួងធម្មការ និងសាសនា និងស្ថាប័នពាក់ព័ន្ធដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរដោយក្នុងនោះរួមមាន៖ 

១.ពិធីការរៀបចំទទួលព្រះបរមសារីរិកធាតុតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

២.កាលបរិច្ឆេទនៃការប្រគល់-ទទួលព្រះបរមសារីរិកធាតុ និងការអញ្ជើញជាអធិបតីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។ ៣.កំណត់ទីតាំងសំចតនិងទីកន្លែងតម្កល់ព្រះបរមសារីរិកធាតុសម្រាប់ជូនពុទ្ធបរិស័ទគោរពនិងធ្វើពិធីសក្ការៈបូជា។

៤.វិធានការរក្សាសន្តិសុខដែលត្រូវអនុវត្តសម្រាប់ការដង្ហែរ

 តម្កល់ និងលក្ខណៈពិសេសសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការការពារ និងថែរក្សាវត្ថុសក្ត័សិទ្ធិសាសនានៃព្រះបរមសារីរិកធាតុ។

៥.ការធានារ៉ាប់រងនៃព្រះបរមសារីរិកធាតុក្នុងអំឡុងពេលដំណើរការទាំងមូលនៃការប្រគល់ និងការតម្កល់សម្រាប់ធ្វើសក្ការៈបូជានៅប្រទេសមម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមស្វាគមន៏យ៉ាងកក់ក្តៅចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ដែលដង្ហែពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកតាមរយៈនេះ ឯកឧត្តម ចាយ បូរិន បានស្នើដល់គណៈប្រតិភូឥណ្ឌា ចេញនៅលិខិតច្បាស់លាស់មួយ សម្រាប់ឯកឧត្តមពិនិត្យមុន និងជម្រាបសុំគោលការណ៍អនុវត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពីពេលវេលាច្បាស់លាស់ណាមួយ ដើម្បីឲ្យពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ដែលដង្ហែពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃមកប្រទេសកម្ពុជាក្នុងពេលខាងមុខ បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        76
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm