ប្រទេសកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៨នាក់

2023/12/27 11:20:55 pm        50

ប្រទេសកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងចំនួនប្រាំបីនាក់ ដែលពាក់ព័ន្ធទៅនឹងការជួញដូរសព្វាវុធដែលត្រូវបានហាមឃាត់ និងសកម្មភាពតាមអ៊ីនធឺណិតខុសច្បាប់។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសពីចំណាត់ការនៅថ្ងៃពុធនេះ។ វិធានការត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់មីស៊ីលប្រើឥន្ធនៈរឹង Hwasong-18 នៃមីស៊ីលបាលីស្ទីកអន្តរទ្វីប កាលពីសប្តាហ៍មុន។

គោលដៅថ្មីរួមមានទាំងលោក Ri Chang Ho ប្រធានការិយាល័យទូទៅស៊ើបការណ៍របស់ប្រទេសកូរ៉េខាងជើង។ ក្រសួងបាននិយាយថា លោក Ri បានជាប់ពាក់ព័ន្ធក្នុងសកម្មភាពអ៊ីនធឺណិតខុសច្បាប់ ដែលធ្វើឡើងដោយចោរព័ត៌មានវិទ្យា ធ្វើការក្រោមការគ្រប់របស់ការិយាល័យនេះ។ ក្រសួងនិយាយបន្ថែមថារូបិយប័ណ្ណបរទេស ដែលរកបានតាមរយៈប្រតិបត្តិការ ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញវត្ថុ ដល់កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីល។

ក្រសួងនិយាយថា បុគ្គល៧នាក់ផ្សេងទៀត បានជាប់ពាក់ព័ន្ធក្នុងការជួញដូរសព្វាវុធ ដែលត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រសួងបានបញ្ជាក់ថា ទីក្រុងសេអ៊ូល នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ទីក្រុងព្យុងយ៉ាងមិនឲ្យធ្វើសកម្មភាពបង្កហេតុ និងជំរុញឱ្យចូលរួមឡើងវិញកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែរ។

នេះជាលើកទី ១៤ ហើយ ដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក Yoon Suk-yeol បានប្រកាសដោយឯករាជ្យនូវការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm