ឯកឧត្ដម ហោ ណាំហុង ស្នើ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ឲ្យ​មាន FTA រវាង​កម្ពុជា​និង​សហព័ន្ធ​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​-​អឺរ៉ុប​

2021/04/27 09:59:58 am        27

​ភ្នំពេញ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ថា កម្ពុជា និង​រុស្ស៊ី គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ធំធេង​ថែមទៀត​រួមទាំង​ពាណិជ្ជកម្ម​និង​ការវិនិយោគ​។ ឯកឧត្ដម ក៏បាន​ស្នើ​ឱ្យ​រុស្ស៊ី ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហព័ន្ធ​សេដ្ឋកិច្ច​អឺរ៉ាស៊ី -​អឺរ៉ុប ឲ្យ​កើតជា​រូបរាង​ផងដែរ​។​

​​ការ​ស្នើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បែបនេះ បាន​ធ្វើឡើង​ក្នុងអំឡុងពេល​ឯកឧត្តម បានអនុញ្ញាត​ឱ្យ​ឯកឧត្តម អាណា​តូ​លី បូ​រ៉ូ​វី​ក​(Anatoly BOROVIK)​ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៣​តុលា​នេះ​។

ឯកឧត្តម ហោ ណាំហុង លើកឡើងថា សហព័ន្ធរុស្ស៊ី បាន​បង្កើត​សហព័ន្ធ​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី -​អឺរ៉ុប ហើយ​ឯកឧត្តម​ស្នើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ឲ្យ​ជួយ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​រវាង​កម្ពុជា​និង​សហព័ន្ធ​នេះ ដើម្បី​កម្ពុជា​អាច​នាំចេញ​ផលិតផល​កសិកម្ម​និង​ឧស្សាហកម្ម ក៏ដូចជា​ពាណិជ្ជកម្ម ជាមួយ​សហព័ន្ធ​ដែលមាន​ប្រទេស​សមាជិក​នៅ​អាស៊ី​ចំនួន​៤ និង​សហព័ន្ធរុស្ស៊ី​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្ថែមថា នៅ​ឆ្នាំ ២០២០ សហព័ន្ធរុស្ស៊ី ជា​ប្រធាន​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO)​ដែលមាន​ប្រទេស​សមាជិក​នៅ​អាស៊ី​ចំនួន ៧ និង​សហព័ន្ធរុស្ស៊ី ហើយ​ឯកឧត្តម​ក៏ បានស្នើ​រដ្ឋាភិបាល​សហ​ព័ន្ធ​រុស្ស៊ី​ជួយ​ឱ្យ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​សង្កេតការណ៍​និង​ជា​សមាជិក​ទៅ​ថ្ងៃ​អនាគត​។

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី បាន​សន្យាថា នឹង​រាយការណ៍​ទៅ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ អំពី​សំណើ​របស់​ឯកឧត្តម ហោ ណាំហុង ដែល​សុំ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហព័ន្ធ​នេះ ហើយ​ឯកឧត្តម ក៏បាន​សន្យា​ដែរ​ថា នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ជាការ​ឆ្លើយតប​នឹង​សំណើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​។​

​នៅឆ្នាំ២០២១ ខាងមុខនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​សហព័ន្ធ​រុស្ស៊ី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញ​ការយល់ឃើញថា គួររៀបចំ​ខួប​នេះ​ឲ្យ​បានល្អ​ស្រប​នឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​៕ ​អត្ថបទ៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm