ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអាកាសយានិក យន្តហោះ F-16 របស់អ៊ុយក្រែនក្រុមទី១ បានបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋានរបស់ពួកគេ ក្រោមការងាររបស់សម្ព័ន្ធកងកម្លាំងទ័ពអាកាសអន្តរជាតិ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វគ្គបណ្តុះបណ្តាល ដែលបានចាប់ផ្តើមកាលពីខែសីហា ត្រូវបានធ្វើឡើងនៅចក្រភពអង់គ្លេស។ បន្ទាប់ពីវគ្គនេះ អាកាសយានិកអ៊ុយក្រែនចំនួន ៦នាក់ បានទៅប្រទេសដាណឺម៉ាក ដើម្បីរៀនក្នុងការអនុវត្តពីរបៀបបើកយន្តហោះប្រយុទ្ធ F-16 ។
ទន្ទឹមនឹងនេះ អាកាសយានិកអ៊ុយក្រែន ១០នាក់ផ្សេងទៀត បានស្នាក់នៅក្នុងចក្រភពអង់គ្លេស ដើម្បីបន្តការបណ្តុះបណ្តាលការបើកយន្តហោះជាមូលដ្ឋានជាក់ស្តែង និងបង្កើនជំនាញព្យាបាលវប្បល្លាសវិស័យអាកាសចរណ៍របស់ពួកគេ។
កាលពីខែកក្កដា អ៊ុយក្រែនបានចុះហត្ថលេខាលើអនុស្សរណៈមួយជាមួយប្រទេសចំនួន ១១ ដើម្បីបង្កើតក្រុមចម្រុះសម្រាប់ការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែន ឲ្យបើកបរយន្តហោះចម្បាំង F-16។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយថា រដ្ឋាភិបាលរបស់លោកបានសម្រេចត្រៀមយន្តហោះ F-16 ដំបូងចំនួន ១៨ គ្រឿងសម្រាប់ការដឹកជញ្ជូនទៅប្រទេសអ៊ុយក្រែន។
លោក Rutte និយាយថា លក្ខណៈវិនិច្ឆ័យមួយចំនួនត្រូវបានបំពេញ មុនពេលការបញ្ជូនយន្តហោះ F-16 ទៅឲ្យអ៊ុយក្រែនអាចប្រព្រឹត្តទៅបាន រួមទាំងតម្រូវការសម្រាប់បុគ្គលិក និងហេដ្ឋារចនាសម្ព័ន្ធ។