
ផ្សែងអ័ព្ទពុល បានគ្របដណ្តប់លើទីក្រុង Dhaka នាថ្ងៃពុធនេះ ស្របពេលដែលប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីប្រទេសបង់ក្លាដែសមួយនេះ ប្រឈមនឹងខ្យល់កខ្វក់ ហើយប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាត្អូញត្អែពីបញ្ហាសុខភាព ។
រូបភាពវីដេអូឃ្លីបរបស់យានដ្រូនឃើញស្រទាបយ៉ាងក្រាស់របស់ផ្សែងអ័ព្ទពុលពីលើទីក្រុង Dhaka នៅវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក ខណៈដែលសន្ទស្សន៍គុណភាពខ្យល់(AQI)ដ៏គ្រោះថ្នាក់មានកម្រិត ៣២៥ ។
គុណភាពខ្យល់ល្អប្រសើរបន្តិចវិញនៅថ្ងៃនេះ ពេលដែល AQI ធ្លាក់មកនៅកម្រិត ១៧៧នាវេលាម៉ោង ១ និង ៣៥នាទីរសៀល ម៉ោងក្នុងស្រុក ។
គួរឲ្យដឹងថា AQI កម្រិតចន្លោះពី ១០១ និង ២០០ ត្រូវបានគេចាត់ទុកថាជាកម្រិតគ្មានសុខភាព ខណៈដែល AQI កម្រិតចន្លោះពី ២០១ និង ៣០០ ត្រូវបានគេចាត់ទុកថាជាកម្រិតគ្មានសុខភាពខ្លាំង ហើយលើសពី ៣០០ត្រូវបានគេចាត់ទុកថាជាកម្រិតគ្រោះថ្នាក់ខ្លាំង ។
លោក Wasim Akhter គឺជាកម្មករមួយរូប និយាយថា ខ្យល់កខ្វក់ពិតជាអាក្រក់ខ្លាំងណាស់ ។ ដូចអ្នកអាចឃើញស្រាប់ហើយថា គម្រោងធំៗដូចជាគម្រោងផ្លូវរថភ្លើងក្រោមដី មានសម្ភារៈសំណង់ច្រើនណាស់នៅគ្រប់ទីកន្លែង ។
លោកបន្តថា ពួកគេព្យាយាមបញ្ឈប់មិនឲ្យធូលីហើរទៅគ្រប់ទីកន្លែង ប៉ុន្តែវិធានការទាំងនេះ ត្រូវតែធ្វើឲ្យបានហ្មត់ចត់បំផុត ៕