ប្រមុខ​ការទូត​អង់គ្លេស​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជា នៅ​ថ្ងៃទី​២៣ខែមិថុនា ​ខាងមុខនេះ

2021/06/21 08:37:46 pm        245

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ​លោក​ដូ​មី​នី រ៉ា​អាប់​(Dominic Raab) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ​គឺ​ថ្ងៃទី​២៣ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ដោយ​ដំណើរ​ទស្សនកិច្ច​នេះ ​នឹង​ជួយ​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​អង់គ្លេស​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​​។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ទូរទស្សន៍​BTV​ ទទួលបាន​ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ​នេះ បាន​ឲ្យ​ដឹងថា ​តប​តាម​ការអញ្ជើញ របស់​ឯកឧត្តម ​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​ដូ​មី​នី រ៉ា​អាប់​ នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ប្រទេស​កម្ពុជា ​នា​ថ្ងៃទី​២៣ ខែមិថុនាខាងមុខនេះ​។

សេចក្តីប្រកាស​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ទៀតថា ​ប្រមុខ​ការទូត​កម្ពុជា ​និង​អង់គ្លេស ​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី ដែល​នឹង​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​ជាដើម​។

ប្រភព​ដដែល​ បានបន្ថែមទៀតថា​ ក្នុងឱកាស​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ​លោក​ដូ​មី​នី រ៉ា​អាប់ នឹង​មាន​កិច្ច​ជំនួប​ជាមួយ​ឯកឧត្តម សាល សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​ហើយក៏​នឹង​អញ្ជើញ​ទៅ ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទូល​ស្លែង​ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផង​ដែរ​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ​បានបញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​របស់​លោក​ដូ​មី​នី រ៉ា​អាប់​នេះ នឹង​ជួយ​រួមចំណែក​ជំរុញ ​និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​អង់គ្លេស ​និង​ជា​ការ​បោះជំហាន​ទៅមុខ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផងដែរ​៕

​អត្ថបទ​ ៖ បាន ចក់


​​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm