
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធ (ទី២៧ ខែធ្នូ) នេះ បាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើគម្រោងដ៏ធំ Arctic LNG 2 របស់រុស្ស៊ី គឺមិនអាចទទួលយកបាន និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថាមពលពិភពលោក។
អ្នកនាំពាក្យលោកស្រី Maria Zakharova ក៏បាននិយាយផងដែរថា កិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងចិន ដែលក្រុមហ៊ុនរបស់ប្រទេសទាំង២ ជាភាគីពាក់ព័ន្ធ ក្នុងគម្រោងឧស្ម័នធម្មជាតិរាវនេះ នឹងបន្តពង្រឹង ក្នុងនោះរួមទាំងវិស័យថាមពលផងដែរ។
សារព័ត៌មាន Kommersant បានរាយការណ៍កាលពីថ្ងៃចន្ទ (ទី២៥ ខែធ្នូ) ថា ម្ចាស់ភាគហ៊ុនបរទេស បានផ្អាកការចូលរួម ក្នុងគម្រោង Arctic LNG 2 ដោយសារតែការដាក់ទណ្ឌកម្ម ដោយបានបោះបង់ការទទួលខុសត្រូវរបស់ពួកគេ ចំពោះហិរញ្ញវត្ថុ និងកិច្ចសន្យាទិញដូរ សម្រាប់រោងចក្រថ្មី៕