រថយន្ដ Hammer បុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញ សមត្ថកិច្ចរកឃើញរថយន្ដហើយ នៅឡើយម្ចាស់បន្តរត់គេច

2023/12/28 02:42:41 am        259

ភ្នំពេញ៖ យោងតាមផេកហ្វេសបុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ករណីរថយន្ដ Hammer បុកមនុស្ស២នាក់បណ្ដាលឲ្យស្លាប់ ហើយរត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញរកឃើញរថយន្ដហើយ។ ដូច្នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាក្នុងនាមស្នងការដ្ឋាន បញ្ជាឲ្យស្រាវជ្រាវដោយយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត។

គួរបញ្ជាក់ផងដែកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្តីប្រពន្ធនិងកូន ជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ស្រាប់តែត្រូវរថយន្តមិនចាំម៉ាក១គ្រឿង បើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ប្រពន្ធនៅកន្លែងកើតហេតុ រីឯប្តីនិងកូនស្លាប់បន្ទាប់ពី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដែលហេតុការណ៍នេះបានកើតហេតុនៅនៅទល់មុខអាផាតមិន១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមបណ្តោយវិថីព្រះសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ភ្លាមៗនោះ គាត់បានឃើញរថយន្តបង្ក មានពណ៌ខ្មៅ មិនចាំម៉ាក និងមិនចាំស្លាកលេខនោះទេ បានបើកបរក្នុងល្បឿនលឿនពីក្រោយគាត់ ទិសដៅស្របទិសគ្នា ដោយសារសម្លេងលឺ និងល្បឿនលឿនខ្លាំង គាត់បានអែបម៉ូតូទៅកៀន ស្រាប់តែឃើញរថយន្តបង្ក បើកទៅបុកម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ និងកូនក្មេងប្រុសវ័យប្រមាណជាង២ខួបម្នាក់ ត្រូវបានខ្ទាតជាមួយនិងម៉ូតូ១គ្រឿង ដែលអ្នកទាំង៣កំពុងតែជិះឌុបគ្នា៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm