លោក Novak៖ រុស្ស៊ីនាំចេញប្រេងស្ទើរតែទាំងអស់របស់ខ្លួនទៅកាន់ចិន និងឥណ្ឌា

2023/12/28 04:39:55 am        398

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak នៅថ្ងៃពុធ (ទី២៧ ខែធ្នូ) នេះ បាននិយាយថា ការនាំចេញប្រេងរបស់រុស្ស៊ីស្ទើរតែទាំងអស់ ក្នុងឆ្នាំនេះ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន និងឥណ្ឌា បន្ទាប់ពីទីក្រុងម៉ូស្គូបានឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ដោយផ្លាស់ប្តូរទិសដៅផ្គត់ផ្គង់យ៉ាងឆាប់រហ័សចេញពីតំបន់អឺរ៉ុប។

លោក Novak ដែលទទួលបន្ទុកផ្នែកថាមពលរបស់ប្រទេស បានប្រាប់ទូរទស្សន៍រដ្ឋ Rossiya-24 ថា ប្រទេសរុស្ស៊ីបានគេចផុតដោយជោគជ័យពីការដាក់ទណ្ឌកម្មលើប្រេងរបស់ខ្លួន ហើយបានបង្វែរលំហូរនាំចេញពីអឺរ៉ុបទៅកាន់ប្រទេសចិន និងឥណ្ឌាវិញ។

លោកបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិករួចហើយ មុនពេលលោកខាងលិចដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះ នៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបន្តថា ភាគហ៊ុនរបស់អឺរ៉ុបនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី បានធ្លាក់ចុះមកនៅត្រឹមតែ ៤-៥ភាគរយប៉ុណ្ណោះ ពោលគឺធ្លាក់ប្រហែល ៤០-៤៥ភាគរយ។

លោក Novak បាននិយាយថា៖ «ដៃគូដ៏សំខាន់ ក្នុងស្ថានភាពបច្ចុប្បន្ន គឺប្រទេសចិន ដែលភាគហ៊ុនរបស់ពួកគេបានកើនឡើងដល់ប្រហែល ៤៥-៥០ភាគរយ ហើយជាការពិតណាស់ ឥណ្ឌា ដោយនៅមុននេះ មិនមានការផ្គត់ផ្គង់ជាសំខាន់ដល់ប្រទេសឥណ្ឌានោះទេ តែក្នុងរយៈពេល ២ឆ្នាំនេះ ភាគហ៊ុនសរុបនៃការផ្គត់ផ្គង់ទៅកាន់ប្រទេសឥណ្ឌា បានឡើងដល់ ៤០ភាគរយ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm