កសិករចិញ្ចឹមមាន់ស្រែជំនួយពីសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម ជួយឲ្យជីវភាព​ធូរធារ​មួយកម្រឹត

2023/12/28 04:55:35 pm        418

កំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ជីវភាព​ធូរធា​រជាង​ពេលមុន ក្រោយពួកគាត់ទទួលបានពូជមាន់ស្រែបច្ចេកទេសចិញ្ចឹម ការថែទាំ និង​ថវិកាមួយចំនួន ពីសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម យក​មក​ដាក់​ចិញ្ចឹម​ជិត​១​ឆ្នាំ​កន្លង​មក​នេះ ​។ ថវិកាចំណាយផ្សេងៗ និងអោយកូនទៅរៀនសូត្រ បានពីការចិញ្ចឹមមាន់ស្រែនេះទាំងអស់ ។ ពួកគាត់សប្បាយចិត្តខ្លាំង ក្រោយទទួលបានមុខរបរពិតប្រាកដបែបនេះ ។

ប្រជាកសិករ២នាក់ ដែលទទួលជោគជ័យលើការងារចិញ្ចឹមមាន់ស្រែបានអោយដឹងថា ពីមុន​ជីវភាព​គ្រួសារ​ពួក​គាត់មិនសូវធូរធារនោះទេ តែក្រោយពីបានការ​ជួយគាំទ្រ​ពី​សហគមន៍​ទឹកហូត​មាន​ជ័យ​ក្តីសង្ឍឹមរួចមក ទាំងពូជមាន់ស្រែ ទាំងបច្ចេកទេសចិញ្ចឹម ការថែទាំ និងថវិកា​មួយចំ​នួន​រួច​មក ក្រុមគ្រួសារពួគគាត់លែងលំបាកដូចពេលមុនទៀតហើយ ព្រោះ​សព្វ​ថ្ងៃ​ពួគ​គាត់​បាន​មាន់​នេះ​ យកទៅលក់បានកម្រៃមកចាយវាយផ្សេងៗក្នុងគ្រួសារ ហើយក៏ជា​ចំណែក​មួយស​ម្រាប់​ជួយ​ដល់​ជីវភាព​គ្រួសារផងដែរ។ សម្រាប់ពួកគាត់ជាកសិករ ក្រៅពីការដាំដំណាំខ្ទឹមស្លឹក គឺការ​ចិញ្ចឹម​មាន់​ស្រែ​នេះ មិនមាន​អ្វីគួរអោយលំបាកនោះឡើយ ដោយគ្រាន់តែប្រើពេលត្រឹម១ម៉ោងពេលព្រឹក និង​១​ម៉ោង​ពេលល្ងាចដាក់ចំណីអោយមាន់ និងចំណាយពេលខ្លះមើលសុខភាពមាន់ ការ​ថែ​ទាំ​សម្អាត​ទ្រុងជាប្រចាំ និងការដាំចកជំនួយសុខភាពមាន់ជាការស្រេច។ នៅពេល​មាន់​ធំ​ត្រូវ​លក់​ចេញ សហគមន៍ទឹកហូតមានជ័យក្តីសង្ឍឹម បានទទួលទិញ​វិញ​ទាំង​អស់​ដោយ​អោយ​តម្លៃ​លើស​ពី​ទីផ្សារទូទៅពី១ពាន់ទៅ២ពាន់រៀលក្នុង១គីឡូ។

លោកស្រី រឹទ្ធ ចន្ថា ប្រធានសហគមន៍ទឹកហូតមានជ័យក្តីសង្ឈឹមបានថ្លែងថា ការ​ចំណាយ​ពេល​វេលា​ក្រៅ​ពី​ការងារផ្ទាល់ខ្លួនរបស់បងប្អូនប្រជាកសិករ មកចិញ្ចឹមមាន់ស្រែនេះ គឺជា​ពេល​វេលា​ដ៏​សំខា​ន់​មួយ ព្រោះការចិញ្ចឹមមាន់ស្រែត្រូវតាមបច្ចេកទេស និងការណែនាំរបស់សហគមន៍ គឺ​បាន​ជួយ​ច្រើន​ដល់​ជីវភាពគ្រួសារពួកគាត់ រួមនិងជីវភាពប្រជាកសិករក្នុងសហគមន៍។ សហគមន៍​បាន​ផ្តល់​ពូជ​មាន់ស្រែដល់ប្រជាកសិករក្នុងសហគមន៍ចំនួន១២គ្រួសារហើយ ដែលក្នុង​១​គ្រួសារ​ទទួល​បាន​កូន​មាន់​ចំនួន ២០០ក្បាល នៅពេលលក់ចេញ គឺសហគមន៍ទទួលទិញទាំងអស់វិញ។

សព្វថ្ងៃ ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើកំពុងរីកចម្រើនខ្លាំងលើជីវភាពគ្រួសារ ដោយពួ​ក​គាត់​បាន​កែ​ប្រែពីការធ្វើស្រែ មកជាការដាំដំណាំខ្ទឹមស្លឹក និងចិញ្ចឹមមាន់​លក់​អោយ​សហគមន៍​ទឹក​ហូត​មាន​ជ័យក្តីសង្ឍឹមវិញ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm