ក្បួនដំណើរជនអន្តោប្រវេសន៍ឆ្ពោះទៅអាមេរិក កាន់តែមានសន្ទុះកើនឡើង ខណៈលោក Blinken ធ្វើទស្សនកិច្ចនៅម៉ិកស៊ិក

2023/12/28 05:09:26 pm        230

ក្បួនដំណើរជនអន្តោប្រវេសន៍ ដែលបានចេញដំណើរនៅថ្ងៃបុណ្យណូអែល បានមកដល់ទីក្រុង អ៊ីស្គូអ៊ីនត្លា(Escuintla) ភាគខាងត្បូងរដ្ឋ Chiapas កាលពីថ្ងៃពុធ ខណៈមន្ត្រីសហរដ្ឋអាមេរិក និង​ម៉ិកស៊ិក ជួបពិភាក្សាគ្នាអំពីការធ្វើអន្តោប្រវេសន៍ នៅទីក្រុង Mexico City ។ ជនអន្តោ​ប្រវេសន៍ នៅក្នុងក្បួនធ្វើដំណើរ បានទាមទារឱ្យអាជ្ញាធរ បញ្ជាក់ចំពោះស្ថានភាពរបស់ពួកគេ និង​ផ្តល់​ឱកាស​ការងារ ដើម្បីបន្តក្តីសុបិន្តរបស់ពួកគេ។ ជនអន្តោប្រវេសន៍ រាប់រយនាក់ ភាគច្រើន​មក​ពី​ប្រទេ​សហុងឌុយរ៉ាស និងផ្នែកផ្សេងទៀតនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប បានដើរ​ជា​ក្រុម​ក្រោម​ការ​ឃ្លាំមើលរបស់ឆ្មាំជាតិប្រទេសម៉ិកស៊ិក ហើយបានឈប់សម្រាកនៅទីលានធំក្នុងទីក្រុង Escuintla ។

មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមមានទាំងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងប្រធានសន្តិសុខក្រសួងមហាផ្ទៃ លោក Alejandro Mayorkas កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសម៉ិកស៊ិក ខណៈ រដ្ឋាភិបាលម៉ិកស៊ិក បានសន្យាថា នឹង​ជួយ​សហរដ្ឋ​អាមេរិក​ទប់ទល់​ចំនួន​មនុស្ស​ដែល​បានព្យាយាមចូលទៅដល់ព្រំដែន។ រដ្ឋមន្ត្រីការបរទេស លោក Alicia Barcena បាននិយាយកាលពីថ្ងៃពុធថា ប្រទេសម៉ិកស៊ិក បានជំរុញឲ្យមន្ត្រីសហរដ្ឋអាមេរិក បើក​ច្រក​ឆ្លង​កាត់ព្រំដែនឡើងវិញ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Antony Blinken ខណៈមន្ត្រីអាមេរិក បានស្វែងរកជំនួយដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ មិន​ទៀង​ទាត់​។ រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden កំពុងស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី លោក Andres Manuel Lopez Obrador ដើម្បីកាត់​បន្ថយ​លំហូរ​ជន​អន្តោ​ប្រវេសន៍ និងទប់ទល់ចំនួនមនុស្សដែលព្យាយាមទៅដល់ព្រំដែនសហរដ្ឋអាមេរិក ដែល​ជា​បញ្ហា​សំខាន់ នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។ ជំនួប​នេះ​ធ្វើឡើ​ង​បន្ទាប់​ពីជន​អន្តោប្រវេសន៍ជាងកន្លះលាននាក់ នៅឆ្នាំនេះបានឆ្លងកាត់ព្រៃ Darien Gap ដ៏គ្រោះថ្នាក់​ទៅ​កាន់​អាមេរិកកណ្តាល ជាកំណត់ត្រាកើនលើសទ្វេដងកាលពីឆ្នាំមុន ដែលភាគ​ច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពីឧក្រិដ្ឋកម្ម ភាពក្រីក្រ និងជម្លោះ ដើម្បីស្វែងរកការចូលទៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm