ក្រុមអាជ្ញាធរក្នុងស្រុក បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីការវាយប្រហារជាបន្តបន្ទាប់លើភូមិនានាក្នុងប្រទេសនីហ្ស៊េរីយ៉ា ភាគកណ្ដាល បានកើនឡើងដល់ជិត២០០នាក់ ហើយ។

ក្រុមប្រដាប់អាវុធ បានបើកការវាយប្រហារនចន្លោះល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអង្គារ នៅក្នុងរដ្ឋផ្លាតូ (Plateau State) របស់ប្រទេសនីហ្ស៊េរីយ៉ា។ក្រុមអាជ្ញាធរបានដាក់ចំនួនអ្នកស្លាប់កាលពីថ្មីៗនេះ ក្នុងចំនួន១៦៣នាក់។

ក្នុងអំឡុងជំនួបមួយជាមួយអនុប្រធានាធិបតីនីហ្ស៊េរីយ៉ា កាលពីថ្ងៃពុធ ប្រមុខរដ្ឋាភិបាលប្រចាំតំបន់ក្នុងទីក្រុងបូកូស (Bokkos )នៃរដ្ឋ ផ្លាតូ លោក ម៉ាន់ដេ កាសា (Monday Kassah) បាននិយាយថា អ្នកភូមិបូកូស ១៤៨នាក់ បានស្លាប់ នៅក្នុងការវាយប្រហារទាំងនោះ។
យោងតាមលោក ឌីកស៊ុន កូឡូម (Dickson Chollom) សមាជិកសភាប្រចាំរដ្ឋ បាននិយាយថាមនុស្សយ៉ាងហោចណាស់៥០នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរនៅក្នុងភូមិមួយចំនួន ក្នុងតំបន់ បាគីន ឡាឌី(Barkin Ladi)៕