ទាហានជើងទឹករុស្ស៊ីចំនួន ៣៣ នាក់បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើនាវាចម្បាំងនៅតំបន់គ្រីម៉េ (Crimea) ដែលគ្រប់គ្រងដោយរុស្ស៊ី នេះបើយោងតាមរបាយការណ៍។

កងទ័ពអាកាសអ៊ុយក្រែនកាលពីម្សិលមិញ បានអះអាងថា ខ្លួនបាន «បំផ្លាញ» នាវា Novocherkasskដែលកំពុងចតនៅ កំពង់ផែ Feodosia ក្នុងការវាយប្រហារមួយ ដែលមានសញ្ញាសម្គាល់នៃមីស៊ីលតម្រង់គោលដៅរបស់ចក្រភពអង់គ្លេស Storm Shadow ។

នាវិកប្រហែល ៨០នាក់ នៅលើនាវានោះ នៅពេលដែលមីស៊ីល បានវាយប្រហារ នេះបើយោងតាមសារព័ត៌មាន Astra ជាបណ្តាញព័ត៌មាន Telegram ដែលរាយការណ៍អំពីសង្គ្រាម នៅអ៊ុយក្រែន។
សារព័ត៌មាន Astra បានរាយការណ៍ថា មនុស្ស ១៩នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ហើយ ៣៣ នាក់ផ្សេងទៀត នៅបាត់ខ្លួន។
សារព័ត៌មាននេះ បានបន្ថែមថា ជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសក្នុងការការវាយប្រហារនោះ ។
វិមានក្រឹមឡាំង បាននិយាយថា នាវា Novocherkassk ត្រូវបាន «ខូចខាត» ដោយមីស៊ីលតម្រង់គោលដៅពីលើអាកាស ប៉ុន្តែមិនបាននិយាយអំពីការស្លាប់ និងរបួសណាមួយឡើយ។