UN៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបង្កើតឡើងនៅថ្ងៃទី២០ ខែមិថុនាជាផ្លូវការ ជាទិវាជនភៀសខ្លួនពិភពលោកកាលពីខែធ្នូ ឆ្នាំ២០០០ ហើយអង្គការនេះត្រូវបានប្រារព្ធជាលើកដំបូងកាលពីឆ្នាំមុន។

ទិវាជនភៀសខ្លួនពិភពលោកត្រូវបានកំណត់យកថ្ងៃទី២០ ខែមិថុនានៅទូទាំងពិភពលោក។ វាជាថ្ងៃដើម្បីបង្កើតការយល់ដឹងអំពីជនភៀសខ្លួន ដែលត្រូវបានរត់ចេញពីទីកន្លែងផ្សេងៗគ្នានៅលើពិភពលោក ព្រោះពួកគេព្យាយាមគេចចេញពីសង្គ្រាម វិបត្តិទឹក បម្រែបម្រួលអាកាស និងបញ្ហាផ្ទៃក្នុងនានា។ អង្គការសហប្រជាជាតិបានបង្កើតថ្ងៃនោះ ក្នុងគោលបំណងបង្ហាញការគោរព និងលើកទឹកចិត្ត និងការប្ដេជ្ញារបស់ជនភៀសខ្លួននៅក្នុងពិភពលោក។ ដោយសារវីរុសរាតត្បាតសកលកូរ៉ូណា លក្ខខ័ណ្ឌ និងការស្ម័គ្រចិត្តរបស់ជនភៀសខ្លួន បានក្លាយជាបញ្ហាលើកមកពិភាក្សា និងក្ដីកង្វល់ដ៏ធំបំផុត។
ក្នុងអំឡុងការបិទប្រទេសដ៏តឹងរ៉ឹង ប្រទេសជាច្រើននៅទូទាំងពិភពលោកបានបិទព្រំដែនរៀងៗខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវីរុស។ ដោយសារតែបញ្ហាទាំងនេះ បានធ្វើឲ្យជនភៀសខ្លួនត្រូវរស់នៅដោយគ្មានការផ្ដល់សេវាថែទាំសុខភាព និងការគាំទ្រសមរម្យដែលជាហេតុនាំឲ្យមានជាវិបត្តិដ៏ធំ៕
អត្ថបទ៖ សុខមាន