មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា គ្រួសារប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនពីថ្ងៃពុធចេញពីការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏តូចចង្អៀត ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីរងការបំផ្លិចបំផ្លាញមួយនេះដោយបានសម្លាប់មនុស្សរាប់សិបនាក់។

ការរត់ភៀសខ្លួន ដោយថ្មើរជើង ឬជិះរទេះសត្វលា ផ្ទុកពេញដោយរបស់របរ លំហូរមនុស្សដ៏ច្រើន បានសម្រុកចូលទៅក្នុងតំបន់ ឌៀរ អាល់ បាឡា (Deir al-Balah) ជាទីប្រជុំមួយដែលជាធម្មតាមានប្រជាជនប្រហែល ៧៥.០០០នាក់ នាក់។ ទីតាំងនេះត្រូវបានគ្របដណ្ដប់ដោយមនុស្សរាប់សែននាក់ដែលត្រូវបានជំរុញចេញពីភាគខាងជើង ហ្កាហ្សា ស្របពេលដែលតំបន់នេះត្រូវបានរងការវាយប្រហារក្លាយជាគំនរកម្ទេចថ្ម។

ដោយសារតែជម្រករបស់អង្គការសហប្រជាជាតិត្រូវបានផ្ទុកមនុស្សពេញលើសចំណុះច្រើនដង អ្នកទៅដល់ថ្មីៗបានដំឡើងតង់នៅតាមចិញ្ចើមផ្លូវដើម្បីស្នាក់នៅក្នុងពេលរដូវរងាដ៏ត្រជាក់។ មនុស្សបានប្រមូលផ្ដុំគ្នា បានសម្រុកទៅកាន់តាមដងផ្លូវនានានៅជុំវិញជុំវិញមន្ទីរពេទ្យដ៏សំខាន់ អាល់ អាកសា ម៉ា ល់ ធ័រ (Al-Aqsa Martyrs) ដោយសង្ឃឹមថានឹងមានសុវត្ថិភាពពីការវាយប្រហាររបស់អ៊ីស្រាអែល។

ប៉ុន្តែ គ្មានកន្លែងណាមានសុវត្ថិភាពនោះឡើយនៅក្នុងហ្កាហ្សា។ ការវាយលុករបស់អ៊ីស្រាអែលកំពុងប្រមូលផ្តុំប្រជាជនភាគច្រើនចូលទៅក្នុងទីក្រុង Deir al-Balah និង Rafah នៅជាយខាងត្បូងដែនដីនេះព្រមទាំងតំបន់ជនបទតូចមួយនៅជាប់ឆ្នេរសមុទ្រភាគខាងត្បូង។ ប៉ុន្តែតំបន់ទាំងនោះនៅតែបន្តរងការវាយប្រហារពីអ៊ីស្រាអែល ដែលតែងតែបំផ្លាញផ្ទះសម្បែង ពោរពេញដោយមនុស្ស៕