មេដឹកនាំប៉ាឡេស្ទីនលោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានហៅការវាយលុករបស់អ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីបថា «លើសពីសង្រ្គាមនៃការបំផ្លិចបំផ្លាញ» ហើយបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការបន្តរបស់ខ្លួននេះ។

លោកអាបាស បាននិយាយ ដោយប្រើពាក្យភាសាអារ៉ាប់ដែលសំដៅទៅលើការផ្លាស់ទីលំនៅដ៏ធំរបស់ប៉ាឡេស្ទីនក្នុងអំឡុងពេលសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៤៨ថា៖«ប្រជាជនរបស់យើង មិនបានឃើញ សង្គ្រាមបែបនេះទេ[ពីមុន]មកទេ សូម្បីតែនៅក្នុងមហន្តរាយ នៅក្នុងឆ្នាំ១៩៤៨ក៏ដោយ»។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) បានប្រាប់ទូរទស្សន៍អេហ្ស៊ីប នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីល្ងាចថ្ងៃអង្គារថា៖«អ្នកដែលទៅតំបន់ហ្កាហ្សា មិនអាចទទួលស្គាល់វាទេ ឥឡូវនេះ»។

លោកបាននិយាយថា៖«ជាអកុសល នៅពេលណាដែលពិភពលោក ក្រុមប្រឹក្សាសន្តិសុខ [UN] និងមហាសន្និបាត ព្យាយាមបញ្ឈប់សង្រ្គាមនេះ សហរដ្ឋអាមេរិកប្រើការវេតូ និងបដិសេធមិនបញ្ឈប់ការប្រយុទ្ធ»។
«ប្រសិនបើសហរដ្ឋអាមេរិក ចង់នោះ ប្រទេសនេះ អាចនិយាយទៅកាន់អ៊ីស្រាអែល ហើយអ៊ីស្រាអែល នឹងបញ្ឈប់វាបាន។ យើងនិយាយទៅកាន់ជនជាតិអាមេរិកនូវអ្វីដែលកំពុងកើតឡើង ដោយមានការគាំទ្ររបស់អ្នក»។