សេតវិមាន បានអនុម័តកញ្ចប់ជញ្ជូនយោធាអាមេរិកមួយផ្សេងទៀតឲ្យទៅអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់២៥០លានដុល្លារអាមេរិក។
ក្រុមមន្ត្រីអាមេរិក និយាយថា កញ្ចប់ជំនួយចុងក្រោយរួមមានប្រព័ន្ធការពារដែលអាកាស កាំភ្លើងធំនិងគ្រាប់រំសេវសម្រាប់អាវុធធុនតូច និង អាវុធប្រឆាំងរថក្រោះ ។

ប៉ុន្តែជំនួយនេះ នឹងក្លាយជាមូលនិធិចុងក្រោយ ដោយគ្មានការអនុម័តពីសភាថ្មីៗ ជាទីដែលការចរចា បានជាប់គាំង។
ប្រទេសអ៊ុយក្រែន បានព្រមានថា កិច្ចខិតខំសង្រ្គាមនិងហិរញ្ញវត្ថុសាធារណៈកំពុងជួបការប្រឈម ប្រសិនបើណ្ដាប្រទេសលោកខាងលិច ពុំផ្ដល់ជំនួយបន្ថែមទៀត។

ស្របពេលការវាយបកលើកងកម្លាំងរុស្ស៊ីនៅត្រឹង នៅក្នុងភាគខាងកើតប្រទេស និងមានការប្រែប្រួលតិចតួច លើការគ្រប់គ្រងសមរភូមិមុខ ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រឈម នឹងការបាត់បង់ជំនួយពីក្រុមសម្ព័ន្ធមិត្ត នៅក្នុងទីក្រុងវ៉ាស៊ីនតោន និង អឺរ៉ុប ។

ទោះបីជាកិច្ចខិតខំប្រឹងប្រែងជួយក្នុងសង្រ្គាមអ៊ុយក្រែន ទទួលបានការគាទ្រខ្លាំង នៅក្នុងសភាអាមេរិក ក្ដី កិច្ចព្រព្រមព្រៀងជួយផ្ដល់អាវុធបន្ថែម ត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ ដែលទទូចថា វិធានការសន្តិសុខកាន់តែតឹងរ៉ឹងលើព្រំដែនអាមេរិក និងម៉ិកស៊ិក ត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងជំនួយយោធាណាមួយ៕