អ្នកនាំពាក្យប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានបញ្ជូនកញ្ចប់វិធានការមួយ ទៅកាន់សភាកាលពីថ្ងៃពុធ ដើម្បីឲ្យមានការពិភាក្សា ខណៈមនុស្សរាប់ពាន់នាក់មកពីស្ថាប័នបុគ្គលិកជាច្រើន បានតវ៉ានៅទីក្រុង Buenos Aires ។

អ្នកនាំពាក្យប្រធានាធិបតី លោក Manuel Adorni បាននិយាយថា វិធានការនានា ដែលបានបង្ហាញដោយលោក Milei រួមមានកំណែទម្រង់លើពន្ធដា ការងារ បទឧក្រិដ្ឋ ថាមពល និងបញ្ហាការបោះឆ្នោត។

អង្គការជាច្រើន ដែលចូលរួមនៅក្នុងការតវ៉ា ដូចជា សហព័ន្ធបុគ្គលិកទូទៅរបស់ប្រទេសអាហ្សង់ទីន (CGT) បាននិយាយថា វិធានការរបស់រដ្ឋាភិបាល នឹងប៉ះពាល់ដល់ប្រាក់ឈ្នួល និងសិទ្ធិរបស់ប្រទេសអាហ្សង់ទីន។
ការតវ៉ា បានបញ្ចប់ដោយមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងនគរបាល ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៦ នាក់ត្រូវបានចាប់ខ្លួន។