រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅភាគកណ្តាលប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច១៣នាក់ស្លាប់

2023/12/28 07:34:00 pm        473

នគរបាល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រថយន្តក្រុងមួយគ្រឿងបានឆាបឆេះ បន្ទាប់ពីបានបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងទៀត នៅលើផ្លូវ Highway មួយកន្លែង នៅប្រទេសឥណ្ឌាភាគកណ្តាល បណ្តាលឲ្យឲ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់។

មន្ត្រីនគរបាលតំបន់ លោក អានុប បាហ្កាវ៉ា(Anoop Bhargava) បាននិយាយថា អ្នកដំណើរលើរថយន្តក្រុងចំនួន ១២នាក់ បានស្លាប់នៅក្នុងអគ្គិភ័យ ហើយអ្នកបើកបររថយន្តដឹកទំនិញ បានស្លាប់ដោយផលប៉ះពាល់ឧបទ្ទវហេតុ នៅក្នុងស្រុក Guna រដ្ឋ Madhya Pradesh កាលពីយប់ថ្ងៃពុធ។

លោក Bhargava បាននិយាយថា មនុស្ស ១៦នាក់ផ្សេងទៀត បានរងរបួសរលាកខ្លួន ឬបាក់ឆ្អឹង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ តំបន់នេះ មានចម្ងាយជិត៩០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងញ៉ូវដេលី។

គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជារឿយៗ ដោយសារតែការបើកបរធ្វេសប្រហែស ផ្លូវថែទាំមិនបានល្អ និងយានយន្តចាស់ៗ។

យោងតាមនគរបាល បានឱ្យដឹងថា មនុស្សច្រើនជាង ១១០.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឥណ្ឌា។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm