រដ្ឋាភិបាលជប៉ុន អនុម័តផែនការបឋមសម្រាប់មូលដ្ឋានអាមេរិក ជុំវិញការប្រឆាំងរបស់ខេត្តអូគីណាវ៉ា

2023/12/28 12:42:07 pm        445

រដ្ឋាភិបាលជប៉ុន បានអនុម័តផែនការបឋម ដែលជំនួសរដ្ឋាភិបាលខេត្តនូវការងារកែលម្អមូលដ្ឋាន ជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីតាំងមូលដ្ឋានកងម៉ារីនសហរដ្ឋអាមេរិក នៅក្នុងខេត្តអូគីណាវ៉ា។

រដ្ឋាភិបាលកណ្តាល មានផែនការផ្លាស់ប្តូរទីតាំងស្ថានីយ៍ដែនអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់ទីតាំងមួយនៅតំបន់ Henoko ទីក្រុង Nago ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តអូគីណាវ៉ា ក៏ដោយ។

មន្ត្រីខេត្តអូគីណាវ៉ា បានជំទាស់ទៅនឹងការចេញសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ ដែលបង្គាប់ឱ្យខេត្តនេះ អនុម័តការងារកែលម្អមូលដ្ឋានដែលពាក់ព័ន្ធនៅតំបន់ឈូងសមុទ្រ នៅត្រឹមថ្ងៃចន្ទ។

ក្រសួងរៀបចំដែនដី បានផ្តល់ភ្លើងខៀវចំពោះការងារនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វាជាលើកដំបូង សម្រាប់រដ្ឋាភិបាលកណ្តាល ក្នុងការជម្នះលើការសម្រេច របស់អាជ្ញាធរតំបន់ ដោយផ្អែកលើច្បាប់ស្វ័យភាពក្នុងតំបន់។ បន្ទាប់ពីមានការអនុម័ត ក្រសួងការពារជាតិ មានផែនការចាប់ផ្តើមការងារកែលម្អមូលដ្ឋាន នៅមូលដ្ឋានផ្លាស់ប្តូរទីតាំង នៅពាក់កណ្តាលខែមករា ខាងមុខនេះ។

អភិបាលខេត្តអូគីណាវ៉ា លោក Tamaki Denny បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលកណ្តាល បានរំលោភលើស្វ័យភាព និងការពឹងផ្អែកលើខ្លួនឯងរបស់រដ្ឋាភិបាលតំបន់។ លោកនិយាយថា ខេត្តអូគីណាវ៉ា ត្រូវតែអនុញ្ញាតម្តងទៀតឲ្យគេដឹងថា នេះមិនមែនគ្រាន់តែជាបញ្ហាទាក់ទងនឹងខេត្តនេះប៉ុណ្ណោះទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am