ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សរាប់សិបគ្រួសារ គ្មានលំនៅឋានរស់នៅ កាលពីថ្ងៃពុធ បន្ទាប់ពីលំនៅឋានរបស់ពួកគេ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ Loreto ភាគឦសានប្រទេសប៉េរូ។

ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយបានបន្តរហូតដល់ថ្ងៃពុធ ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់លំនៅឋានពលរដ្ឋ។ ក្រុមគ្រួសារជាច្រើន ត្រូវបានគេមើលឃើញ កំពុងព្យាយាមជួយសង្គ្រោះទ្រព្យសម្បត្តិរបស់ពួកគេ ចេញពីទឹកជំនន់។

ការិយាល័យសេវាឧតុនិយម និងជលសាស្ត្រជាតិ របស់ប្រទេសប៉េរូ បានព្រមានថា តំបន់ Loreto ស្ថិតក្នុងការប្រកាសអាសន្នពណ៌ក្រហម ដោយសារតែការបំផ្លាញដោយទឹកជំនន់បន្ថែមទៀតអាចកើតមាន បណ្តាលមកពីភ្លៀងធ្លាក់ ដូចជាតំបន់ សានម៉ាទីន(San Martin), ពីអ៊ូរ៉ា(Piura) និងតំបន់កាចាម៉ាកា( Cajamarca)។