ជាងពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន មានសុទិដ្ឋិនិយមអំពីឱកាសរបស់ប្រទេសពួកគេ ក្នុងការឈ្នះសង្រ្គាមជាមួយរុស្ស៊ីក្នុងរយៈពេលខ្លី នេះបើយោងតាមការស្ទង់មតិរបស់មូលនិធិ Ilko Kucheriv Democratic Initiatives និងមជ្ឈមណ្ឌល Razumkov ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៧ ខែធ្នូ។

ក្នុងចំណោមអ្នកដែលជឿជាក់លើជ័យជម្នះ ក្នុងរយៈពេលខ្លី ៦ភាគរយ ជឿថា អ៊ុយក្រែននឹងឈ្នះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ២១ភាគរយ ជឿថា អ៊ុយក្រែននឹងឈ្នះនៅរដូវក្តៅឆ្នាំ ២០២៤ ហើយ ៣១ភាគ ជឿថា ជ័យជម្នះ អ៊ុយក្រែននឹងចំណាយពេលពី ១ ទៅ ២ ឆ្នាំ។
ចំណែក ១៥ភាគរយ ផ្សេងទៀតជឿថាអ៊ុយក្រែននឹងឈ្នះក្នុងរយៈពេលមធ្យមរវាង ៣ ទៅ ៥ ឆ្នាំចាប់ពីពេលនេះ។ មានតែអ្នកឆ្លើយសំណួរ ២,៥ភាគរយ ប៉ុណ្ណោះដែលជឿថា ជ័យជម្នះរបស់អ៊ុយក្រែន នឹងមិនកើតឡើងពិតឡើយ។

ការស្ទង់មតិ ក៏បានបង្ហាញផងដែរថា ភាគច្រើននៃប្រជាជនអ៊ុយក្រែន ឬ ៨៨ភាគរយនៃអ្នកឆ្លើយសំណួរជឿថា អ៊ុយក្រែននឹងងើបចេញពីជ័យជម្នះពីសង្គ្រាម ខណៈដែល ៥ភាគរយនៃអ្នកឆ្លើយតបសង្ស័យថា ជ័យជម្នះ នឹងអាចទៅរួច។
ក្នុងចំណោមអ្នកដែលរស់នៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ សមាមាត្រនៃអ្នកឆ្លើយតបដែលនិយាយថា ពួកគេសង្ស័យលើជ័យជម្នះសម្រាប់អ៊ុយក្រែន បានកើនឡើងដល់១០ភាគរយ។