អង្គការស្នាមញញឹមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហរដ្ឋអាមេរិក បេសកកម្មវៈកាត់ដើម្បីស្នាមញញឹម

2023/12/28 09:51:41 pm        175

ភ្នំពេញ ៖ អង្គការស្នាមញញឹមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក សហការជាមួយមូលនិធិស្តេនឌីស (Standish Foundation) នឹងផ្តល់ការវៈកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺពិការស្លឹកត្រចៀក មាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ ចាប់ពីថ្ងៃទី៧-១២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

​បើតាមក្រុមគ្រូពេទ្យសម្របសម្រួល នៃអង្គការស្នាមញញឹមកម្ពុជា ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះថា អង្គការស្នាមញញឹមកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល ដើម្បីជួយវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ។ គិតមកដល់ត្រឹមឆ្នាំ២០២៣នេះ អង្គការស្នាមញញឹមកម្ពុជា បានវះកាត់ជូនអ្នកជំងឺចំនួន៥៣៥៦ករណី។ ចំណែកការពិនិត្យអ្នកជំងឺ និងវៈកាត់ព្យាបាលនាពេលខាងមុខនេះ នឹងធ្វើការព្យាបាលវៈកាត់ផ្ទាល់នៅមជ្ឈមណ្ឌលស្នាមញញឹម នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ អគារវៈកាត់ទូទៅកុមារ និងកែលម្អ។ ដូច្នេះសូមអំពាវនាវប្រជាពលរដ្ឋ ដែលមានកូនកើតជំងឺបបូរមាត់ឆែប ជំងឺឆែបក្រអូមមាត់ និងបញ្ហាមុខខុសប្រក្រតីផ្សេងទៀត សូមមកទទួលការវៈកាត់ ព្យាបាលដោយឥតគិតថ្លៃ ជៀសវាងការបោះបង់កុមារចោល។

សូមរំលឹកផងដែរថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) ត្រូវបានបង្កើតឡើងបន្ទាប់ពី Operation Smile Cambodia បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តបុព្វហេតុដ៏ថ្លៃថ្នូរបស់ខ្លួន ផ្តល់ការវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀត ដោយមិនគិតថ្លៃ អតីតក្រុមប្រឹក្សា អង្គការប្រតិបត្តិស្នាមញញឹមកម្ពុជា បានសម្រេចចិត្តបង្កើតអង្គការស្នាមញញឹមកម្ពុជា។ ស្នាមញញឹមកម្ពុជា ទទួលអាជ្ញាប័ណ្ណពីក្រសួងមហាផ្ទៃ ជាអង្គការក្នុងស្រុកនៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2015។ អនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយត្រូវបានចុះហត្ថលេខាជាមួយក្រសួងសុខាភិបាល នៅថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2023។ ស្នាមញញឹមកម្ពុជា មានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាដៃគូដ៏រឹងមាំរបស់ខ្លួន តាមរយៈ MOU មួយ ដែលបានព្រមព្រៀងកាលពីថ្ងៃទី10 ខែកក្កដា ឆ្នាំ2015 ធ្វើឱ្យអង្គការស្នាមញញឹមកម្ពុជា អាចបន្តប្រតិបត្តិការប្រចាំខែនៅមជ្ឈមណ្ឌលស្នាមញញឹម។ អង្គការស្នាមញញឹមកម្ពុជា គឺជាសមាជិកនៃសម្ព័ន្ធស្នាមញញឹមអាស៊ី (Smile Asia Alliance) ដែលជាសម្ព័ន្ធអន្តរជាតិនៃអង្គការសប្បុរសធម៌ ផ្តល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺដែលមានបញ្ហាខូចមុខមាត់។ អង្គការស្នាមញញឹមកម្ពុជា ពឹងផ្អែកទាំងស្រុងលើទឹកចិត្តសប្បុរសរបស់អ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក។ អ្នកអាចជួយនាំយកស្នាមញញឹមទៅកាន់ប្រជាជនកម្ពុជា ដែលខ្វះខាត តាមមធ្យោបាយជាច្រើន រួមមាន៖ ការបរិច្ចាកជាសាច់ប្រាក់ និងការរួមចំណែកដោយសប្បុរស ការស្ម័គ្រចិត្ត ការផ្សព្វផ្សាយពីសកម្មភាពវះកាត់ ការរៃអង្គាសថវិកា និងការប្រមូលអ្នកជំងឺ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm