​ ព្រឹកស្អែកសម្តេចធិបតីនឹងអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ»

2023/12/28 03:01:59 pm        111

ភ្នំពេញ ៖ នៅព្រឹកស្អែកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ»។

​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣ នៅទីតាំងវិមាន ឈ្នះ ឈ្នះ ក្នុងរយៈពេល០៣ថ្ងៃ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។ 

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ ការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ការរៀបចំ ព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭក ដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើង និងជាការបង្កើនការយល់ដឹង ពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិយើង។

វិមានឈ្នះ ឈ្នះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ខាងលើ នឹងរៀបចំរយៈពេល០៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការ ដឹកនាំឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដោយមានកម្មវិធីសំខាន់ៗ ដូចជា អបអរសាទរខួបលើកទី២៥ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះរបស់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ, ការបាញ់កាំជ្រួច, ការប្រគំតន្ត្រីសម័យ, ផ្ទាំងទស្សនីយភាព សិល្បៈ, ការតាំងពិព័រណ៍ផលិតផល និងមហោស្រពម្ហូបអាហារ ព្រមទាំងកម្មវិធីកំសាន្តផ្សេងៗទៀត។

ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីនយោបាយឈ្នះ ឈ្នះ តេជោសែន ដែលមិនត្រឹមតែបញ្ចប់សង្គ្រាមនាំមក នូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាពទៀតផង។ ជាក់ស្ដែង ប្រទេសកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជ- រដ្ឋាភិបាលក្រោមម្លប់សន្តិភាពពេញលេញរយៈពេល២៥ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការ អភិវឌ្ឍលើគ្រប់វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀតកាន់ត មានភាពរីកចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត។

បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នេះ បានដាក់ចេញនូវគោលដៅពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សន វិជ្ជាឈ្នះ ឈ្នះ ជាមរតកដែលបានបន្សល់ទុក ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដែលមានចក្ខុវិស័យដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានេះ ក្នុង បរិបទសម័យទំនើបទាមទារឱ្យមានការរួមចំណែកពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ បូករួម

ជាមួយនឹងកម្លាំងចលករសកម្មរបស់យុវជនកម្ពុជា និងភាពចាំបាច់កំណត់ការងារអាទិភាពមួយផ្នកលើ

បច្ចេកទេសឌីជីថល រួមជាមួយកិច្ចការបន្តរក្សានូវសុខសន្តិភាពសម្រាប់ប្រជាជន ប្រកបដោយភាពកត្តញ្ញូ សុខដុម និងការចូលរួម បង្កើនការងារ រក្សាតម្លាភាពសម្រាប់សង្គម ដែលបន្តនាំកម្ពុជាឱ្យមានភាពរីកចម្រើន លើគ្រប់វិស័យ និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងធំទូលាយ។

ព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រវត្តិសាស្ត្រសរសេរពីវីរជន និងប្រតិបត្តិករពិតដែលបានរួមចំណែកក្នុង ដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា បង្កើតសន្តិភាព និង ការឯកភាពជាតិពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក រួម ជាមួយប្រតិបត្តិករជាច្រើនរូបបានរួមចំណែក។ ការចូលរួមអបអរសាទរ និងរៀបចំប្រារព្ធខួបលើកទី២៥ ន ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពីមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជា ជនកម្ពុជា និងជាកាតព្វកិច្ចមួយរួមចំណែកពីក្រសួង ស្ថាប័ន ក្នុងការបង្ហាញអំពីសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ដែលមានភាពរីកចម្រើនក្នុងសម័យកាលសន្តិភាព ស្របតាមទិសស្លោក “មានសន្តិភាព មាន ការអភិវឌ្ឍ ពោលគឺជាសមិទ្ធផលនៃការរីកចម្រើនក្រោមម្លប់នៃសន្តិភាពពេញលេញ ដើម្បីឱ្យប្រវត្តិសាស្ត្រ សរសេរ និងចារឹកពីយើងសម្រាប់មនុស្សជំនាន់ក្រោយ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងមគ្គុ- ទ្ទេសក៍ឯកនៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រតិបត្តិករ ក្នុងស្មារតីអនុវត្តប្រកប ដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញ លេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកហើយ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្រ្តីក្រោមឱវាទ«ត្រូវបន្តពង្រឹងការផ្តល់សេវាសង្រ្គោះនៅកន្លែងឱ្យកាន់ តែរឹងមាំ និងបង្កើនមធ្យោបាយនៃសេវាបញ្ជូនអ្នកជំងឺឱ្យកាន់តែល្អប្រសើរ»
2024/12/13 05:31:30 pm        1
ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀត ក្នុងខែវិច្ឆិកា
2024/12/13 04:31:00 pm        1
ស៊ីម៉ាក់បិទសិក្ខាសាលាលើកទី២ ស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលនៃទិន្នន័យប្រតិបត្តិការបស់ស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI)
2024/12/13 04:27:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទួរគី និងអាមេរិកពិភាក្សាអំពីតួនាទី ក្នុងអនាគតរបស់ស៊ីរី និងបទឈប់បាញ់ នៅហ្កាហ្សា

2024/12/13 05:39:09 pm
​ចិននិយាយថា ខ្លួននឹងមិនទន់ជ្រាយនោះឡើយចំពោះសកម្មភាពឯករាជ្យណាមួយរបស់កោះតៃវ៉ាន់
2024/12/13 05:33:11 pm
​រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្រ្តីក្រោមឱវាទ«ត្រូវបន្តពង្រឹងការផ្តល់សេវាសង្រ្គោះនៅកន្លែងឱ្យកាន់ តែរឹងមាំ និងបង្កើនមធ្យោបាយនៃសេវាបញ្ជូនអ្នកជំងឺឱ្យកាន់តែល្អប្រសើរ»
2024/12/13 05:31:30 pm
​ក្រុមអ្នកឃ្លាំមើល៖ FBI មិនបានបញ្ជូនអ្នកស៊ើបអង្កេតសម្ងាត់ឲ្យចូលរួមក្នុងការវាយប្រហារថ្ងៃទី ខែមករា នៅវិមានកាពីតូល
2024/12/13 05:18:59 pm
​លោក Erdogan៖ទួរគី នឹងចាត់វិធានការប្រឆាំងនឹងភេរវករស៊ីរី ប្រសិនបើសន្តិសុខជាតិ រងការគំរាមកំហែង
2024/12/13 05:16:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/12/13 03:10:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/12/08 08:48:05 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/12/12 09:02:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/13 08:44:58 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/12 10:06:01 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am