«ការទូតដើមឬស្សី» របស់វៀតណាម ផ្លាស់ប្ដូរក្នុងល្បឿនដ៏លឿន

2023/12/28 11:08:38 pm        328

ប្រទេសវៀតណាមដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ត បានធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងទំនាក់ទំនងជាមួយមហាអំណាចកំពូលៗរបស់ពិភពលោក ដែលក្នុងនោះរួមទាំងអតីតគូសត្រូវ គឺប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ ដោយការពង្រឹងទំនាក់ទំនងនេះ គឺជាផ្នែកមួយនៃ «ការទូតដើមឫស្សី» ដែលប្រទេសនេះ បានបន្តអនវុត្តយ៉ាងសកម្ម ចាប់តាំងពីឆ្នាំ២០២១ ដើម្បីឆ្លងកាត់ភាពតានតឹងពិភពលោក ដែលកំពុងតែកើនឡើងឥតថមថយ។

បន្ទាប់ពីមានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ នៅឆ្នាំនេះ និងចុងក្រោយ បណ្ដាប្រទេសដៃគូធំៗរបស់ប្រទេសអាស៊ីអាគ្នេយ៍ រួមមានសហរដ្ឋអាមេរិក ចិន ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី ដែលអស់រយៈពេលជាច្រើនទសវត្សរ៍ បានផ្គត់ផ្គង់សម្ភារៈយោធាភាគច្រើនដល់ប្រទេសវៀតណាម។ ក្នុងរយៈពេល ១២ខែចុងក្រោយនេះ វិធីសាស្រ្តគោលនយោបាយការបរទេស និងកិច្ចព្រមព្រៀងការទូតសំខាន់ៗបំផុតរបស់វៀតណាម មានសភាពស្វាហាប់ និងប្រែប្រួលយ៉ាងខ្លាំង។

វៀតណាមបានក្លាយជាមហាអំណាចផលិតកម្មក្នុងតំបន់ ដែលមានតួនាទីយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ ដើម្បីពង្រឹងជំហរនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានប្រើរូបភាព ដែលមាន «ឫសរឹងមាំ ដើមរឹង និងមែកដែលអាចបត់បែនបាន» នៃដើមឬស្សី ដើម្បីពិពណ៌នាអំពីវិធីសាស្រ្តគោលនយោបាយការបរទេសរបស់វៀតណាមដែលមាន «មិត្តភ័ក្តិច្រើន សត្រូវតិច»។

ជាមួយចិន កាលពីដើមខែនេះ វៀតណាម និងចិន បានព្រមព្រៀងគ្នាក្នុងការកសាងសហគមន៍មួយជាមួយនឹង «អនាគតរួមគ្នា» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីចិន លោក Xi Jinping ដែលជាប្រទេសដំបូងរបស់លោក ទៅកាន់ប្រទេសអាស៊ីនៅឆ្នាំនេះ។ ក្នុងខែកញ្ញា វៀតណាម និងសហរដ្ឋអាមេរិក បានបង្កើនទំនាក់ទំនងឲ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណាត់ថ្នាក់របស់វៀតណាម ហើយបានប្រកាសកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើឧបករណ៍បន្ទះអេឡិកត្រូនិក និងសារធាតុរ៉ែសំខាន់ៗក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden។

ច្បាស់ណាស់មហាអំណាចសេដ្ឋកិច្ច ២ផ្សេងទៀត គឺជប៉ុន និងកូរ៉ខាងត្បូង ក៏វៀតណាម បានពង្រឹងទំនាក់ទំនងជាមួយដែរ។ ក្នុងខែវិច្ឆិកា វៀតណាមបានធ្វើប្រសើរឡើងនូវទំនាក់ទំនងឡើងដល់កម្រិតកំពូលជាមួយជប៉ុន អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ទៅកាន់ទីក្រុងតូក្យូ ដោយបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច។ វៀតណាម បានលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលរបស់ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc ដែលផ្តោតសំខាន់លើពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ និងសន្តិសុខ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm