
អង្គុយតែម្នាក់ឯងក្នុងបន្ទប់គេងរបស់នាង សិស្សថ្នាក់ទី៣ ជនជាតិអ៊ុយក្រែន កុមារី Arina Herasymova កាត់រូបភាពនៃភាពឯកា ខណៈដែលនាងសម្លឹងមើលគ្រូ និងមិត្តរួមថ្នាក់របស់នាង នៅលើអេក្រង់ទូរ ទស្សន៍។
ក្មេងស្រីរូបនេះ បាននិយាយថា៖«ខ្ញុំចង់ទៅសាលា រៀនមេរៀន និងលេងជាមួយមិត្តភ័ក្ដិ ពេលសម្រាក មិនចង់អង្គុយនៅផ្ទះទេ»។
កុមារី Herasymova មានអាយុ ៨ឆ្នាំរស់នៅក្បែរខ្សែត្រៀមជួរមុខនៃការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែនដែលជិតពីរឆ្នាំហើយ បានបង្ខំកុមារក្នុងស្រុកជាច្រើនឲ្យរៀនតាមអ៊ីនធឺណិត។
សង្រ្គាមបានធ្វើឲ្យសិស្សក្មេងៗនៅខ្សែត្រៀមជួរមុខ បាត់បង់ឱកាស ពីការចាប់ផ្តើមការសិក្សាដូចមិត្តភ័ក្តិភាគច្រើន នៅកន្លែងផ្សេងទេ។