បាល់ទាត់៖ ក្លិប Manchester City គ្រោងនឹងដាក់សំណើ ១០០លានផោនដើម្បីទិញយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane ពី Tottenham Hotspur និងជាតំលៃដាច់ណាត់មួយ។ សារព័ត៌មាន The Star បានចុះផ្សាយថា តំលៃ ១០០លានផោននេះជាតំលៃដាច់ណាត់ចុងក្រោយបើ Spurs មិនព្រម Manchester City នឹងដើរចេញដោយមិនតថ្លៃ។

កន្លងមកប្រធានក្លិប Spurs លោក Daniel Levy ធ្លាប់បានបញ្ជាក់ថា តំលៃរបស់ Harry Kane ផ្ទេរពីចេញពី Spurs គឺក្នុងរង្វង់ ១៥០លានផោន តែមកដល់ពេលនេះក្រុមជើងឯកអង់គ្លេស Manchester City នឹងមិនចំណាយដល់កំរិតនេះទេ។ Manchester City បាននឹងកំពុងស្វែងខ្សែប្រយុទ្ធជួរមុខម្នាក់ដើម្បីជំនួសខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែលផុតកុងត្រាចាកចេញទៅ Barcelona។
កីឡាករវ័យ ២៧ឆ្នាំ Harry Kane មានរដូវកាលដ៏អស្ចារ្យបំផុតរបស់ខ្លួនជាមួយ Spurs រដូវកាលមុនដោយរកបាន ៣៣គ្រាប់បញ្ជូន ១៧ ក្នុងការបង្ហាញខ្លួនអោយ Spurs ៤៩ប្រកួតគ្រប់ក្របខណ្ឌ។ ក្រៅពី Manchester City, Harry Kane ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបធំៗនៅអឺរ៉ុបដូចជា Real Madrid និង Manchester United ជាដើម៕
អត្ថបទ៖នាង សុភាវុធ