ចិនជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងតំបន់ ខណៈយោធាអាមេរិក បង្កើនការដាក់ពង្រាយកម្លាំង

2023/12/29 06:16:05 pm        132

ក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) បានជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលសហរដ្ឋអាមេរិក បង្កើនការពង្រាយយោធានៅក្នុងតំបន់ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការរបស់សហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញនូវអាកាសយានដ្ឋានប៉ាស៊ីហ្វិកមួយដែលបានបាញ់ទម្លាក់គ្រាប់បែកអាតូមិកទៅលើប្រទេសជប៉ុន។

លោក វ៉ូ ឈាន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា យោធាចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាងរឹងមាំនូវសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់។

កាលពីដើមខែធ្នូ ឧត្តមសេនីយកងទ័ពអាកាសអាមេរិកបានប្រាប់សារព័ត៌មាន នីកគី (Nikkei) របស់ជប៉ុនថា យោធាអាមេរិកនឹងធ្វើឱ្យមាន «វឌ្ឍនភាពដ៏សំខាន់» ឆ្ពោះទៅរកការទាមទារយកមកវិញនូវអាកាសយានដ្ឋាន ធីននៀន ណស (Tinian North) ពីតំបន់ព្រៃក្រាស់នៅប៉ុន្មានខែខាងមុខនេះ ដែលជាផ្នែកនៃផែនការផ្ទុកយន្តហោះនៅទូទាំងឥណ្ឌូ-តំបន់ប៉ាស៊ីហ្វិក ខណៈការគំរាមកំហែងមីស៊ីលរបស់ចិនកាន់តែខ្លាំងក្លាឡើង។

អាកាសយានដ្ឋាន ដែលត្រូវបានបោះបង់ចោលក្រោយសង្គ្រាមលោកលើកទី២នោះ ស្ថិតនៅលើកោះ ធីននៀន (Tinian) ដែលជាផ្នែកនៃប្រជុំកោះ ណសធើន ម៉ារីអាណា (Northern Mariana) ដែលជាទឹកដីរបស់សហរដ្ឋអាមេរិក និងចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគខាងជើងនៃដែនដីហ្គាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm