សហជីព និងកម្មករ សម្តែងការអបអរសាទរ និងដឹងគុណចំពោះខួប នៃការបញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា

2023/12/29 06:53:15 pm        193

ស្របពេលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលប្រារព្ធខួបលើកទី២៥ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ។ សហជីព និងកម្មកររោងចក្របានបង្ហាញការអបអរសាទរ និង​បានស​ម្តែងកា​រ​ដឹង​គុណ​ជូន​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ក្នុងជួររដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្តី​ដែល​បាននាំមក​នូវការឯកភាព​ជាតិ​ព្រម​ទាំង​រក្សា​បាន​នូវ​សុខសន្តិភាព​យ៉ាង​ពេញ​លេញ​ដល់​ប្រទេស​ជាតិ និងប្រជាជន។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន​ ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ បានលើកឡើងថា ដោយសារនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍ជាលំដាប់ ជាពិសេស​ក្នុង​កំឡុង​ដាក់​ចេញនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យកម្ពុជាបញ្ចប់សង្រ្គាមទូទាំងប្រទេស ពិសេស​ចុង​ឆ្នាំ​១៩៩៨​ បានបង្កើតនូវការងារ ជាពិសេសការទាក់ទាញអ្នកវិនិយោគឲ្យបើករោងចក្រក្នុងស្រុក ធ្វើ​ឲ្យ​កម្មករ​-កម្មការនីមានការងារធ្វើជាបន្តបន្ទាប់។ លោក​ក៏​មិន​ភ្លេច​ផង​ដែរ​នូវ​គុណ​បំណាច់​របស់​សម្តេច​តេជោ ដឹកនាំប្រទេសជាតិមានសុខសន្តិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និង​អាច​ប្រកបមុខរបររកស៊ីផ្គត់ផ្គង់គ្រួសារ។

ក្រុមកម្មការិនីក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ជាវៃ ស្ថិតនៅខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បាន​សម្តែង​ការអរគុណចំពោះការដឹកនាំរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែល​បាន​បន្ត​ដឹកនាំប្រទេសឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត ជាពិសេស​ការ​ទាក់​ទាញ​អ្នក​វិនិយោគ និងបង្កើតឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋគ្រប់រូប។ ពួកគាត់សង្ឃឹមទៀតថា ក្រោម​ការ​ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​នឹង​បន្ត​ដឹកនាំ​ប្រទេស​ឲ្យ​អភិវឌ្ឍន៍​រីកចម្រើនទៅមុខថែមទៀត ជាពិសេសការ​រក្សា​ឲ្យ​បាន​នូវ​សុខដុម​រមនា​ក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍​ផ្សេង​ៗ​របស់​កម្មករ​និយោជិត​។

សូមរម្លឹកថាការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យនយោបាយ ឈ្នះ ឈ្នះ គឺការចងចាំនូវការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​នៅ​កម្ពុជា​នាំ​មក​នូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍ​ប្រទេស​ជាតិ​មក​ដល់​សព្វ​ថ្ងៃ​នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm