ប្រវត្តិសាស្រ្តកម្ពុជាបង្ហាញយ៉ាងច្បាស់ គឺថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។ ការចប់សង្គ្រាមស៊ីវិលនេះ គឺដោយសារភាពជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ ឈ្នះ។ ក្នុងនាមជាយុវជនជាអ្នករស់នៅក្នុងសង្គមសន្តិភាពដែលទទួលបានពីនយោបាយឈ្នះ ឈ្នះ ពួកគេលើកឡើងថាការដាក់ចេញនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាគំរូវីរៈភាពសម្រាប់កម្ពុជាទាំងមូល បង្ហាញពីការតម្កល់ជាតិ និងប្រជាជនជាធំនាំមកនូវសន្តិភាព សម្រាប់ប្រទេសជាតិ។

ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ជាគម្រប់ខួប ២៥ ឆ្នាំ ដែលកម្ពុជា លែងមានការផ្ទុះអាវុធសង្គ្រាមរវាងខ្មែរនិងខ្មែរ ទាំងស្រុង។ ក្នុងឱកាសនេះ យុវជនជាអ្នករស់នៅក្នុងសង្គមសន្តិភាពក្នុងពេលបច្ចុប្បន្នបានឱ្យតម្លៃ និងគោរពដឹងគុណជាខ្លាំងចំពោះនយោបាយឈ្នះ ឈ្នះ ដែលសម្ដេជោ ហ៊ុន សែន បានអនុវត្តជោគជ័យសម្រាប់ជាតិទាំងមូល។ ពួកគេលើកឡើងថា សន្តិភាព ការរីកចចម្រើនសព្វថ្ងៃ ពិតជាការទទួលបានមកពី ភាពជោគជ័យ នៃនយោបាយឈ្នះឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ។ ពួកគេលើកឡើងថានយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ជាគំរូវីរៈភាពសម្រាប់ជាតិកម្ពុជាទាំងមូលដែលតម្កល់តម្លៃជាតិជាធំ នាំមកសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។

ពលរដ្ឋ និងជាយុវជនអ្នកបន្តវេន ពួកគេបានបង្ហាញនូវការតាំងចិត្តបន្តថែរក្សានូវកេរ្តិ៍ដំណែល សន្តិភាព របស់កម្ពុជាដែលស្វែងរកបានយ៉ងាលំបាកនេះឱ្យបានជាដាច់ខាត។
សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រតិបត្តិករក្នុងស្មារតីអនុវត្តប្រកបដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញ លេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកហើយ៕ អត្ថបទ៖ គឹមហុក





