ពេទ្យ​កងទ័ព​នឹង​ចាក់​វ៉ាក់សាំង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ ៣​ទៀត​ចាប់ពី​ថ្ងៃស្អែក​

2021/06/22 12:09:58 am        620

​ភ្នំពេញ៖ នៅ​ថ្ងៃស្អែក​នេះ ក្រុម​គ្រូពេទ្យ​កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ​នឹង​ចាប់ផ្តើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ខណ​:​ខេត្ត​ចំនួន​៣​ផ្សេងទៀត​នឹង​ចាប់​ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូចគ្នា​។

​បន្ទាប់ពី​មានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​គិតគូរ​ពី​សុខភាព​សាធារណ​:​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ក្រុម​គ្រូពេទ្យ​កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​បាន​រៀបចំ​បន្ត​បេសកកម្ម​របស់​ខ្លួន ដើម្បី​រៀបចំ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ជា​កម្មករ កម្ម​ការី​នី និង​យោ​ជិត ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​។

ក្នុងនោះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយ​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នឹង​អញ្ជើញ​ចុះ​ពិនិត្យ​តាម​មណ្ឌល​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​ប្រកបទៅដោយ​រលូន និង​មាន​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់ថា តាមរយៈ​បទពិសោធន​នៃ​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម​នៃ​រាជធានី​ភ្នំពេញ កងទ័ព​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​រៀបចំ​ចាក់​ដូ​ស​ទី​១​ និង​ដូ​ស​ទី​២ និង​យកចិត្តទុកដាក់​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​នីមួយៗ​បានទទួល ដោយមាន​របៀបរៀបរយ និង​ការពារ​ពី​ការឆ្លង​រាលដាល​ដោយ​ជំងឺ​កូ​វីដ​១៩​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បន្តថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​ចំនួន​ជាង​១៩​ម៉ឺន​នាក់​រស់នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ក្នុងនោះ​កងទ័ព​មាន​តួនាទី​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១២​ម៉ឺន​នាក់ ដែល​រស់​នៅតាម​បណ្តា​ក្រុង ស្រុក និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម​។

​ទន្ទឹមនឹង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ត្រៀម​ចាក់​វ៉ាក់សាំង​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹង​ទៀតថា មាន​ខេត្ត​ចំនួន​៣​ផ្សេងទៀត រួមមាន ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ កងទ័ព​ក៏​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។

​សូម​ជម្រាបជូន​ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-​១៩​នៅក្នុង​ខេត្ត​ព្រះសីហនុ ស្អែក​នេះ នឹង​ប្រព្រឹត្ត​ទៅក្នុង​ក្រុង​ចំនួន​២ ស្រុក​ចំនួន​៣ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ ដែល​ស្មើនឹង​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន​១៩​ទីតាំង ហើយ​១២​ទីតាំង​ចាក់​ដោយ​ក្រុមគ្រូពេទ្យ​កងទ័ព និង​៧​ទីតាំង​ផ្សេងទៀត​ចាក់​ដោយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm