កងទ័ពបានប្តេជ្ញាចិត្តបន្តថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះឱ្យបានយូរអង្វែង ជាពិសេសថែរក្សាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ក្នុងខួបលើកទី២៥ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ កងទ័ពនៃកងពលតូចលេខ៧០ បានបង្ហាញការអបអរសាទរ ដើម្បីរំលឹកឡើងវិញនូវការលះបង់ និងគំរូវីរៈភាពដ៏អង់អាចក្លាហ៊ាន របស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយ វីរជន និងយុទ្ធជនជាច្រើនរូបទៀត។ ផ្អែកទៅនឹងតថភាពជាក់ស្តែងរបស់នយោបាយឈ្នះ ឈ្នះនេះ កងទ័ព បានប្តេជ្ញាចិត្តយ៉ាងមុតមាំនឹងបន្តថែរក្សាសន្តិភាព និងស្ថិរភាពប្រទេសដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
កងទ័ពនៃកងពលតូចលេខ៧០ បានលើកឡើងថា នយោបាយឈ្នះ ឈ្នះ ជាគន្លឹះស្នូលដែលនាំឲ្យកម្ពុជាបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងរហូតធានាបាននូវសន្តិភាពពិតប្រាកដជូនជាតិ និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯក និងជាស្ថាបនិកបិតាសន្តិភាព បានធ្វើឱ្យកម្ពុជាកសាងនូវសមិទ្ធផលលើគ្រប់វិស័យ ដោយការដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះសំខាន់ៗ ទើបធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្តូរពីមទ៊ួយដំណាក់កាលទៅមួយដំណាក់កាលហើយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរផងដែរ៕ អត្ថបទ៖ សេក ឧត្តម








