យានអវកាសយន្ត X-37B សម្ងាត់របស់យោធាសហរដ្ឋអាមេរិក បានផ្ទុះហោះចេញពីរដ្ឋផ្លរីដា (Florida) កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ក្នុងបេសកកម្មលើកទី៧ របស់ខ្លួន ជាការបង្ហោះលើកដំបូងនៅលើរ៉ុក្កែត SpaceX Falcon Heavy ដែលមានសមត្ថភាព បញ្ជូនយានទៅកាន់គន្លងវិថីកាន់តែខ្ពស់ជាងពេលណាៗទាំងអស់ មិនធ្លាប់មានពីមុនមក។

យាន Falcon Heavy ដែលមានស្នូលរ៉ុក្កែតបីជាប់គ្នា បានបញ្ចេញសំឡេងចេញពីទីតាំងជើងទម្របង្ហោះរបស់វា ពីមជ្ឈមណ្ឌលអវកាសអវាកាស Kennedy របស់អង្គការ NASA នៅជ្រោយសមុទ្រ Canaveral នៅក្នុងការបង្ហោះចេញនៅពេលយប់ដ៏អស្ចារ្យ។ បន្ទាប់ពីការបង្ហោះយាន X-37B ឧបករណ៍ជំរុញរបស់យាន Falcon បានត្រលប់មកផែនដីវិញដោយសុវត្ថិភាព។

ការបង្ហោះយាននេះ បានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមខុស និងការពន្យារពេល រយៈពេលជាងពីរសប្តាហ៍។ ការរាប់ថយក្រោយបីលើកកាលពីពេលមុន ត្រូវបានលុបចោលដោយសារតែអាកាសធាតុមិនអំណោយផល និងបញ្ហាបច្ចេកទេសមិនជាក់លាក់ ដែលនាំឱ្យក្រុមយានិកនៅលើដី រំកិលយានអវកាស ត្រឡប់ទៅទីតាំងផ្ទុករបស់វាវិញ មុនពេលបន្តដំណើរការកាលពីថ្ងៃព្រហស្បតិ៍។
វាបានកើតឡើងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីយានអវកាសយន្តផ្ទាល់ខ្លួនរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ថា Shenlong ឬ Divine Dragon ត្រូវបានចាប់ផ្តើមបង្ហោះក្នុងបេសកកម្មលើកទី ៣ របស់ខ្លួនទៅកាន់គន្លងវិថី ចាប់តាំងពីឆ្នាំ ២០២០ ដោយបន្ថែមការកែប្រែថ្មី ដល់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងកើនឡើង នៅក្នុងលំហអវកាស។
មន្ទីរបញ្ចកោណ បានបង្ហាញព័ត៌មានលម្អិតមួយចំនួនអំពីបេសកកម្មរបស់យាន X-37B ដែលធ្វើឡើងដោយកងកម្លាំងអវកាសអាមេរិក ក្រោមកម្មវិធីបង្ហោះលំហសន្តិសុខជាតិរបស់យោធា។