កម្ពុជា​គ្រោង​បញ្ចូល​សេចក្តី​ព្រាងច្បាប់ អា​សិប ជាធរមាន​នៅ​ដើម​ឆ្នាំ​២០២២​ខាងមុខ​

2021/06/22 12:28:27 am        410

​ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើក​ឡើងថា សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់ អា​សិប នឹង​អាច​ដាក់ចូល​ជាធរ​មានបាន​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២​ខាងមុខ ខណៈដែល​សេចក្តីព្រាងច្បាប់​នេះ​បាន​បញ្ជូន​ដល់​អង្គប្រជុំ​នៃ​រដ្ឋសភា​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​២១ មិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង ចូលរួម​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​កិត្តិ​សេដ្ឋា​បណ្ឌិត ជៀម យាប ប្រធាន​គណៈកម្មការ​ទី​២ និង​មានការ​ចូលរួម​ពីសមាជិក សមាជិកា នៃ​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ​នៃ​រដ្ឋសភា​។

​ទាក់ទិន​និង​សេចក្តីព្រាងច្បាប់​នេះ អង្គ​ប្រជុំបាន​គាំទ្រ​ទាំងស្រុង បន្ទាប់ពី​ស្វែងយល់​នូវ​ភាព​ចាំបាច់​នៃ​កិច្ចព្រមព្រៀង អា​សិប ដែល​នឹង​បង្កើត​នូវ​ក្របខណ្ឌ​ភាពជា​ដៃគូ​ដែលមាន​លក្ខណៈ​ទំនើប ទូលំទូលាយ គុណភាព​ខ្ពស់ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​នឹង​សម្រួល​ដល់​ការពង្រីក​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ ការផ្តល់​សញ្ញា​ទៅកាន់​ពិភពលោក​អំពី​ការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ជាពិសេស​ការ​ចូលរួមចំណែក​ក្នុងការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា និង​តំបន់​ឡើងវិញ​បាន​ឆាប់រហ័ស​ពី​វិបត្តិ​កូ​វីដ​-១៩​។ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​នេះ ជា​គំនិត​ផ្ដួចផ្ដើម​របស់​អាស៊ាន ដែល​ផ្អែកលើ​កុងសង់ស៊ីស​សម្រាប់​ការធ្វើ​សេចក្តី​សម្រេចចិត្ត និង​ត្រូវបាន​ដាក់ឱ្យ​ចាប់ផ្តើម​ជា​ផ្លូវការ ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​រាជធានី​ភ្នំពេញ ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​។

​សូម​បញ្ជាក់ថា កិច្ចព្រមព្រៀង​អា​សិប ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​អា​សិប កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៤​។ កិច្ចព្រមព្រៀង​នេះ បង្កើត​បាន​ទីផ្សារ​ចំនួន ២,២​ពាន់​លាន​នាក់ ឬ​៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​រួមគ្នា​ប្រមាណ ២៦,២​ទ្រី​លាន​ដុល្លា​អាម៉េរិក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​មាន​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​៕ អត្ថបទ​៖ឈិ​ត បូរ៉ា​វី ​

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm