ទួរគី នឹងពង្រឹងមូលដ្ឋានយោធានៅភាគខាងជើងអ៊ីរ៉ាក់ ក្រោយទាហាន ១២នាក់ស្លាប់

2023/12/29 09:17:02 pm        139

ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) ថាប្រទេសទួរគី នឹងពង្រឹងមូលដ្ឋានអចិន្ត្រៃយ៍ថ្មីរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីទាហានទួរគីចំនួន ១២នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់។

អ្នកទាំង ១២នាក់នេះ ត្រូវបានសម្លាប់កាលពីសប្តាហ៍មុននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធនៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ និងមានមូលដ្ឋាននៅទីនោះ។

លោក អឺដូហ្កាន់ បានប្រាប់កិច្ចប្រជុំតាមទូរទស្សន៍នៅទីក្រុងអង់ការ៉ា ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានសាងសង់ផ្លូវប្រវែងរាប់រយគីឡូម៉ែត្រនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ សម្រាប់មូលដ្ឋានអចិន្ត្រៃយ៍របស់យើង ហើយនៅនិទាឃរដូវខាងមុខ យើងនឹងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធនៃមូលដ្ឋានដែលបានបង្កើតឡើងថ្មីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងធ្វើឱ្យពួកភេរវករមិនឈានជើងចូលក្នុងតំបន់នេះបាន»។

កងកម្លាំងទួរគី បានធ្វើការវាយប្រហារជាប្រចាំនៅក្នុងប្រទេសជិតខាងអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយលុករបស់ប្រទេសប្រឆាំងនឹងពួកសកម្មប្រយុទ្ធបក្សពលករ PKK ។ ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសទួរគីបានចាប់ផ្តើមប្រតិបត្តិការជាបន្តបន្ទាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការប្រកាសរបស់លោក អឺដូហ្កាន់ អំពី «គំនិតសន្តិសុខថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម» និងផែនការដើម្បី «បំបាត់អំពើភេរវកម្ម និងកម្ចាត់ប្រភពភេរវករ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm