ក្រសួងមហាផ្ទៃដាក់ចេញយុទ្ធសាស្រ្ត ៦ ចំណុចសម្រាប់តម្រង់ទិសការអនុវត្តតួនាទីរបស់ខ្លួន

2023/12/29 09:30:09 pm        325

ក្រសួងមហាផ្ទៃ កំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយ​សម្រាប់​តម្រង់​ទិស​ដល់​ការ​អនុវត្ត​តួនាទី​របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ផ្តោតលើទិសដៅជាយុទ្ធសាស្រ្តចំនួន ៦ ដើម្បី​ចូល​រួម​ចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេច​តាម​គោល​បំណង​រំពឹង​ទុក​។

នេះបើតាមលោកលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញ​ជូនដល់គណៈកម្មការជំនាញទាំង ១០ របស់រដ្ឋសភាដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ច​ការ​ព្រំដែន​នៃ​រដ្ឋសភា (គណៈកម្មការទី៤) នៅសាលសន្និសីទបាយ័ន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តមបានជម្រាបជូនថា យុទ្ធសាស្ត្រទាំង៦នោះ គឺទី១ ការបន្ត​ថែ​រក្សា​សន្តិភាព​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទី២ ការ​បន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធ​គ្រប់គ្រង មុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់ ការផ្តល់​សេវា​សាធារណៈ។

ទី៣ ការលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ ដោយផ្តោតលើការពង្រឹងការគ្រប់គ្រង ពន្ធនាគារ​តាម​ស្តង់​ដា​ដែល​ធានាឱ្យមានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ការអភិវឌ្ឍ ជំនាញ​វិជ្ជា​ជីវៈ​ដល់​ជន​ជាប់ឃុំ និងការធ្វើសមាហរណកម្មជនដែលត្រូវបានដោះលែងទៅក្នុងសហគមន៍។ ទី៤ ការ​អភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដោយផ្តោត​លើ​ការ​ធ្វើ​វិចារណកម្ម​មុខ​ងារ​រចនា​សម្ព័ន្ធ​ស្ថាប័ន និងរបៀបរបបធ្វើការងាររបស់អង្គភាពនីមួយៗនៃក្រសួងមហាផ្ទៃ។ ទី៥ ការជំរុញ​ការងារ​បច្ចេក​វិទ្យាឌីជីថល ដោយផ្តោតលើការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើក​កម្ពស់​ការ​ស្រាវ​ជ្រាវការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល និងទី៦ ការលើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ ដោយផ្តោតលើការកែលម្អយន្តការ និងនីតិវិធីនៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​ក្នុង​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃកា​រពង្រឹង និងការកែលម្អយន្តការនិងនីតិវិធីទទួលដោះស្រាយបណ្ដឹង និងផ្តល់ព័ត៌​មានជូនប្រជាពលរដ្ឋការពង្រឹងប្រសិទ្ធភាព សេវាសុខាភិបាល ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

ក្រោយ​ពីបានស្តាប់នៅសេចក្តីរាយការណ៍របស់ឯកឧត្តម ស សុខា រួចមកឯកឧត្តម កែប ជុតិមា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ហើយ​ឯកឧត្តម មានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិតជា​មាន​សមត្ថភាព​ដឹកនាំ​ក្រសួង​មហា​ផ្ទៃ​ទទួល​បាន​វឌ្ឍនភាព​ថ្មី​ៗ​បន្ថែម​ទៀត​ក្នុង​នាម​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​ ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល៕ ៖ភារម្យ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm