សារព័ត៌មានអាមេរិកដ៏ល្បី ញ៉ួវយ៉ក ថាមស៍ ប្តឹងក្រុមហ៊ុន Microsoft និង OpenAI ជុំវិញការបំពានច្បាប់រក្សាសិទ្ធិ

2023/12/29 10:34:07 pm        89

សារព័ត៌មាន ញ៉ូវយ៉ក ថាមស៍ (New York Times) ដ៏ល្បីរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៧ ធ្នូ) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត អូផេន អេអាយ (OpenAI) និងអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួនគឺក្រុមហ៊ុន ម៉ៃក្រូសូហ្វ (Microsoft) ជុំវិញការចោទប្រកាន់ពីបទរំលោភលើការរក្សាសិទ្ធិ ដោយទាមទារឱ្យក្រុមហ៊ុនទាំងពីរដែលនៅពីក្រោយប្រព័ន្ធសំណួរចម្លើយអេអាយ ឆាតជីភីធី (ChatGPT) ដ៏ពេញនិយម ឈប់ប្រើប្រាស់អត្ថបទរក្សាសិទ្ធិរបស់ខ្លួនដើម្បីបណ្តុះបណ្តាលបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត។

សារព័ត៌មាននេះបានចូលរួមក្នុងរលកនៃការប្រឆាំងកាន់តែខ្លាំងឡើងចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាអាយ នៃការងារដែលបានបោះពុម្ពផ្សាយដើម្បីបណ្តុះបណ្តាលផលិតផលដែលមានមូលដ្ឋានលើប្រព័ន្ធបំលែងមុនការបណ្តុះបណ្តាល (GPT) ជំនាន់ថ្មីរបស់ពួកគេ ដោយបានក្លាយជាសារព័ត៌មានដ៏ធំដំបូងគេរបស់សហរដ្ឋអាមេរិក ដែលដាក់ពាក្យបណ្តឹងបែបនេះ។

នៅក្នុងពាក្យបណ្តឹង ទីភ្នាក់ងារព័ត៌មាននេះបានចោទប្រកាន់ក្រុមហ៊ុន អូផេន អេអាយ និងប្រព័ន្ធគំរូភាសាធំៗ (LLMs) របស់ក្រុមហ៊ុនមៃក្រូសូហ្វ ដែលជំរុញផលិតផលមានមូលដ្ឋានលើប្រព័ន្ធ GPT ដូចជា គំរូអេអាយ ឆាតជីភីធី និងប្រព័ន្ធដាក់បញ្ជូលទិន្នន័យ ខូផាយឡុត (Copilot) ត្រូវបាន «បង្កើតឡើងដោយការចម្លង និងប្រើប្រាស់អត្ថបទព័ត៌មានរក្សាសិទ្ធិរាប់លានច្បាប់របស់សារព័ត៌មាន ញ៉ូវយ៉ក ថាមស៍» ដើម្បីឆ្លើយសំណួររបស់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ ការិយាល័យរក្សាសិទ្ធិរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយដើម្បីពិនិត្យមើលគោលនយោបាយ និងបញ្ហាដែលលើកឡើងដោយបច្ចេកវិទ្យាប្រាជា្ញសិប្បនិមិត្ត រួមទាំងវិសាលភាពនៃការរក្សាសិទ្ធិក្នុងការងារដែលបង្កើតដោយប្រើឧបករណ៍បច្ចេកវិទ្យាអេអាយ និងការប្រើប្រាស់សម្ភារៈរក្សាសិទ្ធិក្នុងអំឡុងពេលបណ្តុះបណ្តាលអេអាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm