
នគរបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ត្រីឆ្លាមមួយក្បាលបានវាយប្រហារសម្លាប់ក្មេងប្រុសជំទង់ម្នាក់នៅក្នុងទឹក នៅទីតាំងសម្រាកលំហែកាយ និងជិះស្គីលើរលកសមុទ្រ នៅឆ្នេរភាគខាងត្បូង ប្រទេសអូស្ត្រាលី។
នគរបាលក្នុងរដ្ឋ South Australia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសពក្មេងប្រុសត្រូវបានទាញចេញពីទឹក បន្ទាប់ពីការវាយប្រហាររបស់ត្រីឆ្លាមនៅជិតឆ្នេរ អ៊ីធែល(Ethel) ក្នុងឧទ្យានជាតិ Innes នៅលើឧបទ្វីប Yorke ។
លោក Marty Goody ពលរដ្ឋក្នុងតំបន់ម្នាក់ ដែលបានជិះស្គីលើទឹករលកក្នុងតំបន់នេះ អស់ជាច្រើនទស្សវត្សរ៍មកនោះ បានប្រាប់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី(ABC)ថា ក្មេងជំទង់ ស្ថិតនៅចម្ងាយប្រហែលជាពី ៣០ ម៉ែត្រទៅ ៤០ ម៉ែត្រ ពីច្រាំង។
ការវាយប្រហារដោយត្រីឆ្លាមលើកនេះ បានកើតឡើងបន្ទាប់ពីការស្លាប់បុរសម្នាក់អាយុ៤៦ឆ្នាំ កាលពីខែឧសភា ដែលត្រីឆ្លាមបានខាំនៅឆ្នេរ Walkers Rocks នៅឧបទ្វីប អ៊ីរ៉េ(Eyre)។